ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សមាគមមិត្តភាព កម្ពុជា-វៀតណាម បានចូលរួមបង្កើនពង្រឹង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានថ្លែងថា សមាគមមិត្តភាព កម្ពុជា-វៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ប្រទេសទាំងពីរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលជំនួបកិច្ចប្រជុំជាមួយលោកជំទាវ ង្វៀង ធីថាញ់ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា សហប្រធាន បានដឹកនាំកិច្ចប្រជុំ នៃសមាគមប្រទេសទាំងពីរ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពិធីនេះបានរៀបចំឡើងនៅសណ្ឋាគារវ៉ាការ៉ាកែប នាព្រឹកថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ នាខេត្តកែប។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតទ្វេភាគីមកដល់ពេលនេះមានរយៈពេល ៥៧ ឆ្នាំ ដែលបានបង្កើតឡើងដោយគោរពស្រឡាញ់គ្នាជា បងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាពិសេស ការពង្រឹងនូវចំណងមិត្តភាព, ការទូប្រជាជន, កិច្ចសហប្រតិបត្តិការព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវ ង្វៀង ធីថាញ់ លើកឡើងថា បន្ទាប់ពីសមាគមមិត្តភាព វៀតណាម-កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួលរវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧ បានបង្ហាញថា ប្រទេសទាំងពីរ បានយកចិត្តទុកដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធលើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជន រវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លឹបធុរកិច្ច នៃសមាគមទាំងពីរ។

តាមរយៈកិច្ចប្រជុំនេះបានបង្ហាញអំពីការពង្រឹងនូវចំណង នៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាព នៃការសម្របសម្រួលរវាងសមាគមទាំងពីរ ក្នុងការដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណី នៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?