ព័ត៌មានជាតិ
ចំណុចគោលដៅព្រុំប្រទល់ឆ្លងខេត្តព្រះសីហនុចំនួន៣នៅតែបន្តសកម្មភាព ទោះគ្មានករណីវិជ្ជមានកូវីដ១៩ថ្មីរយៈពេលពីរថ្ងៃកន្លងមកនេះ
ទោះបីជាខេត្តព្រះសីហនុរយៈពេល២ថ្ងៃកន្លងមកនេះមានសភាពធូរស្រាលដោយសារក្រសួងសុខាភិបាល រកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយចុះ ប៉ុន្តែនៅតាមចំណុចគោលដៅព្រំប្រទល់ឆ្លងខេត្តព្រះសីហនុ ចំនួន៣គោលដៅ (ផ្លូវជាតិលេខ៤៨ កោះកុង ផ្លូវជាតិលេខ៤ព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ចំណុចចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិស្ទឹងច្រាលស្រុកកំពង់សិលា និងលើផ្លូវជាតិលេខ៣ ចំណុចស្ពានត្រពាំងរពៅ ព្រំប្រទលខេត្តព្រះសីហនុនិងខេត្តកំពត)

កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក នៅតែបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងចេញនិងចូលខេត្តព្រះសីហនុ។សកម្មភាពយាមកាមទាំងថ្ងៃទាំងយប់គ្មានពេលសម្រាកនេះ ធ្វើយ៉ាងណាសំដៅកាត់បន្ថយនិងទប់ស្កាត់ការឆ្លងរីរាលដាលជមងឺកូវីដ១៩ចូលក្នុងសហគមន។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សិលា ដឹកនាំដោយលោក ទេព មុន្នី អភិបាលរងនៃគណៈអភិបាលរងស្រុកកំពង់សិលា បានចុះផ្អាកសកម្មភាពរថយន្តដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល តាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិនរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីជៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩។


អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត