Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត បានមកជួបជុំគ្នានៅខេត្តមណ្ឌលគិរី ដើម្បីទទួលបាននូវធាតុចូលបន្ថែម និងស្តាប់មតិយោបល់ពីអង្គសិក្ខាសាលា លើកឡើងពីតម្រូវការ បញ្ហាប្រឈមនានារបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត និងទទួលបានការយល់ដឹងខ្លឹមសារ និងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តដែលធ្វើការផ្សព្វផ្សាយក្នុងថ្ងៃនេះឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដោយមានការអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដោយ លោក គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ការរៀបចំសិក្ខាសាលានេះ គឺដើម្បីជំរុញ ក៏ដូចជាពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តវិធានការគន្លឹះទី១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និងទទួលបន្ទុកចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ មានគោលបំណង ដើម្បីជួយដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានចំណេះដឹង ជំនាញបច្ចេកទេស និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល និងធានាបាននូវការជ្រើសរើសមន្រ្តីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ព្រមទាំងយល់ដឹងពីការកំណត់អំពីគោលការណ៍រួម ក្នុងការរៀបចំមុខតំណែង ការជ្រើសរើស ការគ្រប់គ្រង ការផ្តល់បៀវត្ស អត្ថប្រយោជន៍ផ្សេងៗ យន្តការគាំទ្រការអនុវត្ត និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃក្នុងការជ្រើសរើស ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។

លើសពីនេះ ដើម្បីជួយគាំទ្រដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងគ្រប់គ្រង មុខតំណែងជំនាញវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅតាមរចនាសម្ព័ន្ធគ្រប់គ្រងនៃអង្គភាពចំណុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម