Connect with us

ព័ត៌មានជាតិ

លោក ខ្វៃ អាទិត្យា៖ លទ្ធផលសិក្សារួមពីជីវចម្រុះ បញ្ជាក់ការយកចិត្តទុកដាក់ របស់កម្ពុជាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ

បានផុស

នៅ

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​លទ្ធផល​ជា​បន្ត​បន្ទាប់​នៃ​ការ​សិក្សា​រួម​គ្នា​ស្តី​ពី​ជីវចម្រុះ​ បាន​បញ្ជាក់​សារ​​ជា​ថ្មី​នូវ​ការ​​យក​ចិត្ត​ទុកដាក់របស់កម្ពុជា ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​លទ្ធផល​នៃ​ការ​ប្រកាស​ព័ត៌មាន​រួម​ ចុះ​នៅ​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តី​អំពី លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​តាមដាន​ជីវៈចម្រុះ​ដោយ​ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅ​ក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ដែល​បាន​បញ្ជាក់​ពី​វត្តមាន​សត្វព្រៃចំនួន ២៨​ ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង​​អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់​អត្ត​សញ្ញា​ណ ព្រម​ទាំង​ជា​ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ លោក ខ្វៃ អាទិត្យា បាន​លើក​ឡើង​ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់ គឺជា​តំបន់​ការពារ​ធម្មជាតិ​មួយ ក្នុង​ចំណោម​តំបន់​គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំ​និង​អនុវត្ត​គម្រោង​រេដបូក​សម្រាប់​ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុង​ប្រទេស​កម្ពុជា។ 

មិន​តែ​ប៉ុណ្ណោះ តាម​រយៈ​លទ្ធផលនៃការសិក្សារួមគ្នាកន្លងមកនេះ បាន​បញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ របស់​កម្ពុជា ដែល​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបាន​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​កាន់តែ​ប្រសើរ​នៅ​ក្នុងតំបន់​ទាំងនោះ ស្រប​តាមយុទ្ធសាស្រ្ត និងគោលនយោ បាយជាតិ របស់​រាជរដ្ឋាភិបាល។

ក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណង តម្រង់ទិស និង​ចង្អុលបង្ហាញ ការងារ​ជា​អាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​លើក​កម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មាន​គម្របព្រៃឈើកើន​ឡើងច្រើន និង​ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០» ។

ជាមួយគ្នានេះ បើតាមលោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងដែរថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្ត​គម្រោងរេដបូក​នេះពិតជាមាន​សារៈសំខាន់​ជាសកល។ វត្តមាន​នៃ​ប្រភេទ​សត្វដ៏អស្ចារ្យ ​ដូច​ជាខ្ទីង និងទន្សោង បានបង្ហាញ​ពី​តម្រូវការកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្សរួម​គ្នា​ដើម្បី​ការពារជម្រក​ព្រៃឈើដ៏សំខាន់ដែល​នៅ​សេសសល់​នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយ​និង​ប្រភេទសត្វ​ជិត​ផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៥ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម