ព័ត៌មានជាតិ
លោក សរ សិទ្ធិ អញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តដល់ គ្រូបង្វឹក កីឡាករ កីឡាការិនី ដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិឆ្នាំ២០២៤
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងលោក ស្វាយ សំអ៊ាង បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង លោកស្រី កែ សួនសុភី ស សុខា ជូនដល់ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិក្នុងឆ្នាំ២០២៤។

នាឱកាសនោះ លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រមូលផ្តុំហ្វឹកហាត់ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែកីឡាករ-កីឡាការិនី ធ្វើបានល្អក្នុងការបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការ ខិតខំហ្វឹកហាត់ ជាប្រចាំគួបផ្សំការតស៊ូព្យាយាម គោរពវិន័យប្រកបដោយ ក្រមសីលធម៌ល្អ និងបទដ្ឋាន បច្ចេកទេស បានត្រឹមត្រូវនៅក្នុងការប្រកួត។
លោកបានឱ្យដឹងទៀតថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតវៃឆ្លាត បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ខាងមុខនេះ ផងដែរ។ ទន្ទឹមនោះ លោករដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវពង្រឹងវិន័យ និងការហ្វឹកហាត់បច្ចេកទេសថ្មីៗ បន្ថែមទៀត។ ព្រមទាំងគោរពវិន័យ និងមានក្រមសីលធម៌ល្អ ខិតខំព្យាយាមហ្វឹកហាត់បន្ថែមទៀត និងត្រូវអនុវត្តតាមកម្មវិធីហ្វឹកហាត់ដែលគ្រូបង្វឹកបានដាក់ឱ្យ។

ជាមួយគ្នានោះ លោកក៏បានកោតសរសើរ ចំពោះប្រតិភូគ្រូបង្វឹក ដែលបានដឹកនាំកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួត ដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ពោល គឺ “កីឡាដើម្បីសុខភាព សន្តិភាពមិត្តភាព សាមគ្គីភាព” និងបង្កើននូវគុណផលបច្ចេកទេស តាមទិសស្លោក «កីឡា កសាង មនុស្ស- មនុស្សកសាងជាតិ» ដើម្បីភាពសុខដុមរមនា នៅក្នុងសង្គមជាតិយើងផងដែរ៕

ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?