ព័ត៌មានជាតិ
គ្រឹះស្ថាន TVET នៅកម្ពុជា រៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន។
កម្មវិធីនេះរៀបចំធ្វើឡើងដើម្បីបង្កើតបណ្តាញទំនាក់ទំនងល្អ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាជាមួយបណ្តាគ្រឹះស្ថាន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍របស់ប្រទេសចិន។
កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន នៅពេលនេះមានការចូលរួមជាអធិបតី ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូនៃមជ្ឍមណ្ឌលអាស៊ាន-ចិន ជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងកម្មវិធី លោក ឡៅ ហ៊ីម បានគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងមជ្ឍមណ្ឌលអាស៊ាន-ចិន នៅពេលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តនិងការកសាងភាពជាដៃគូក្នុងវិស័យអប់រំបណ្តុះបណ្តាលកម្ពុជា-ចិនផងដែរ។ ក្នុងនោះ តាមរយៈភាពជាដៃគូក្នុងកិច្ចសហការនេះដែរ ភាគីទាំងពីរបានជំរុញឱកាសក្នុងការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យរវាងគ្នាទៅវិញទៅមកផងដែរ។
លោករដ្ឋលេខាធិការបញ្ជាក់បន្ថែមថា វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាកិច្ចការងារអាទិភាពមួយក្នុងចំណោមកិច្ចការងារផ្សេងទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីព្រោះការអប់រំបណ្តុះបណ្តាលជំនាញ គឺជាសរសៃរឈាមមួយដ៏មានសារសំខាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអប់រំបណ្តុះបណ្តាលគឺជាការជំរុញ និងការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់