ព័ត៌មានជាតិ
សៀវភៅទស្សនវិជ្ជារបស់បណ្ឌិត ឈត ប៊ុនថង បានដាក់សម្ពោធជាផ្លូវការ ដើម្បីជួយឱ្យមនុស្សចេះគិតសមហេតុផល និងហ្មត់ចត់
នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សៀវភៅ «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» របស់បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ។ សៀវភៅ «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» គឺជាមគ្គុទ្ទេសន៍ជួយត្រួសត្រាយផ្លូវជីវិត និងជាមគ្គុទ្ទេសន៍ជួយសំលៀងការគិតមនុស្សឱ្យកាន់តែហ្មងចត់ ស៊ីជម្រៅ យល់ដឹងពីអ្វីដែលខុស និងអ្វីដែលត្រូវ។
ចំពោះ គោលបំណងសំខាន់នៃការចងក្រងសៀវភៅទស្សនវិជ្ជានេះមក លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា លោកចង់ចែករំលែកចំណេះដឹងទស្សនវិជ្ចា ផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកទស្សនវិជ្ជាទៅកាន់មនុស្សគ្រប់រូប ព្រោះទស្សនវិជ្ជាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបណ្ឌិតបន្តថា សៀវភៅនេះរួមចំណែកជួយឱ្យមនុស្សមានការគិតសមហេតុផល ការគិតហ្មត់ចត់ មានជំនឿសមហេតុផល។ បន្ថែមពីនេះ ជាជំនួយឱ្យមនុស្សបានដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ អ្វីមិនគួរធ្វើ ការយល់ដឹងអំពីសីលធម៌ គុណធម៌ និងគតិបណ្ឌិត ដែលតាមរយ:នេះពួកគេអាចប្រើប្រាស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង បញ្ញា ទេពកោសល្យ សមត្ថភាព ទ្រព្យសម្បត្តិ តួនាទី និងសក្ដានុពលដទៃទៀតរបស់ខ្លួន ដើម្បីសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសុខដុមភាពនៅក្នុងកម្រិតបុគ្គល គ្រួសារ និងសង្គមទាំងមូល។
នៅក្នុងពិធីសម្ពោធនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទស្សនវិជ្ជា គឺជាមគ្គុទេសន៍ពិតប្រាកដនៅក្នុងការដឹកនាំខ្លួនឯង គ្រួសារ និងស្ថាប័ននានា ជាពិសេស ត្រូវចេះដឹកនាំខ្លួនឯងឱ្យបានជាមុនសិន ទើបអាចដឹកនាំអ្នកដទៃបានល្អ។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ពលរដ្ឋខ្មែរមួយចំនួននៅទន់ជ្រាយ មិនទាន់អាចដឹកនាំខ្លួនឯងបានទេ ហើយប្រសិនជាពួកគេអាចដឹកនាំខ្លួនឯងបាន នោះគឺជាការប្រសើរណាស់។ ចំពោះសៀវភៅ «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» របស់បណ្ឌិត ឈត ប៊ុនថង វិញ លោកបណ្ឌិត យង់ ពៅ មើលឃើញថា ជាសៀវភៅដែលមានការនិពន្ធ និងសម្រាយបានល្អ ងាយស្រួលយល់ ងាយអាន ដែលអាចឱ្យមនុស្សគ្រប់រូបអានបានគ្រប់ៗគ្នា។
ចំណែក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងមិនខុសពីបណ្ឌិត យង់ ពៅ នោះទេ ដោយលោកបណ្ឌិតយល់ថា ទស្សនវិជ្ជា គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ហើយចំពោះការសិក្សាវិញ មិនមានជំនាញសិក្សាណាមួយអាចខ្វះទស្សនវិជ្ជបានឡើយ ពោល គឺត្រូវការទស្សនវិជ្ជគ្រប់ជំនាញ។ លោកបណ្ឌិត គិន ភា បន្តថា ក្នុងសៀវភៅ «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» មាន១៣៣សំណួរ ដែលសំណួរទាំងអស់នេះ បានឆ្លុះបញ្ចាំងយ៉ាងល្អ មិនត្រឹមតែជាទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗទេ ក៏បានឆ្លុះបញ្ចាំងបីទិដ្ឋភាពវិទ្យាសាស្ត្រ នយោបាយ និងទិដ្ឋភាពក្នុងទំនាក់ទំនងសង្គមផងដែរ។ លោកបណ្ឌិត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត ឈត ប៊ុនថង ក្នុងការចងក្រងសៀវភៅនេះមក ដែលជាសក្ខីភាពនៃការខិតខំរបស់លោកផ្ទាល់ផងដែរ។
សូមជម្រាបជូនថា សៀវភៅ «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានខ្លឹមសារអប់រំល្អៗសម្រាប់សាធារណជនយល់កាន់តែច្បាស់ពីទស្សនវិជ្ជា។ ជាមួយគ្នានេះ សៀវភៅនេះ ក៏បានពន្យល់ពីពាក្យគន្លឹះសំខាន់ក្នុងទស្សនវិជ្ជា ដើម្បីជាការជួយសម្រួលឱ្យអ្នកអានងាយស្រួលយល់ ទទួលបានចំណេះដឹងទូលាយទូលាយ ចេះគិតបានល្អ មានហេតុផល ហ្មត់ចត់ ហើយក៏ជួយឱ្យមនុស្សរៀបចំទិសដៅ និងផែនការជីវិតបានល្អប្រសើរដែរ។ ទន្ធឹមនេះ លោកបណ្ឌិត ឈត ប៊ុនថង បានផ្តាំផ្ញើថា ដើម្បីយល់ដឹងពីទស្សនវិជ្ជាកាន់តែច្រើន គួរអានសៀវភៅនេះឱ្យបានចប់ មិនត្រឹមតែប៉ុណ្ណឹង ក៏ត្រូវតែអនុវត្តតាមសៀវភៅនេះដូចគ្នា នោះទើបទទួលបានចំណេះដឹង១០០%។
យ៉ាងណាមិញ សៀវភៅ «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» ត្រូវបានលក់នៅក្នុងតម្លៃ ៩ដុល្លារក្នុង១ក្បាល។ ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ចង់ទិញសៀវភៅនេះមកអាន អាចរកទិញបានលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «មគ្គុទ្ទេសន៍ទស្សនវិជ្ជា មគ្គុទ្ទេសន៍ជីវិត» ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត