ព័ត៌មានជាតិ
សម្ដេចធិបតី៖ទោះបីកំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែកម្ពុជាគ្មានជម្លោះជាមួយឥស្លាមសាសនាឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឥស្លាមសាសនិកថា ក្រោមម្លប់សន្តិភាព កម្ពុជាគ្មានទំនាស់ជាមួយឥស្លាមសាសនិកឡើយ បើបោះបីជាកម្ពុជា បានកំណត់យកព្រះពុទ្ធសាសនាជាសាសនាតែមួយរបស់រដ្ឋក៏ដោយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានប្រតិភូជាសមាជិក ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំសហគមន័ខ្មែរឥស្លាមជាង១០០០នាក់។

នៅចំពោះមុខគណប្រតិភូឥស្លាមសាសនិក សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ដូច្នេះ «ទោះបីកម្ពុជា កំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ បច្ចុប្បន្ននេះក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា។»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា តែងតែលើកម្ពស់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះឥស្លាមសាសនិក តាំងតែពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ សម្ដេចធិបតី អះអាងដូច្នេះ ដោយសារតែកាលពីអតីតកាល ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានសព្វព្រះរាជហឬទ័យ ប្រទាននាមដល់ជនជាតិភាគតិចចាម ថា«ខ្មែរឥស្លាម» នៅក្រោយពេលទទួលបានឯករាជ្យពីបារាំងឆ្នាំ១៩៥៣ ក្នុងគោលបំណង់ចង់ឲ្យក្រុមជនជាតិភាគតិចចាមបានក្លាយជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់ នឹងក្លាយជាខ្មែរតែមួយព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមជនជាតិចាមផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ឆ្លៀតរំឮកពីអតីតកាលដ៏ឈឺចាប់ដែលកើតលើខ្មែរឥស្លាមប្រាប់ទៅកាន់អង្គមហាសន្និបាតថា ក្នុងពេលដែលកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់របបលន់ នល់ ពលរដ្ឋខ្មែរឥស្លាម ត្រូវរងទុក្ខវេទនា ដោយសារតែសង្គ្រាម ការរើសអើងជាតិសាសន៍ ចំណែករបបប៉ុលពត ពលរដ្ឋខ្មែរឥស្លាម ត្រូវរងទុក្ខដោយសារតែការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និងអំពើប្រល័យពូជសាសន៍។ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឥស្លាម បានស្រស់បំព្រងឡើងវិញ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោយរបបប៉ុលពតបានដួលរលំ។

គួរឱ្យដឹងថា នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលតែមួយរបស់ជាតិកម្ពុជា ត្រង់ជំពូក៣ អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាត្រា ៤៣ បញ្ញត្តិថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ជាការកត់សម្គាល់ នៅកម្ពុជារវាងឥស្លាមសាសនិក និងពុទ្ធសាសនិក គឺមានសុខដុមនីយកម្មរវាងគ្នាទៅវិញទៅមក ជាក់ស្ដែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សាសនិកទាំងពីរតែងតែអញ្ជើញចូលរួមកម្មវិធីនានាទៅវិញទៅមក៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?