Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែគិតគូរផ្ដល់តួនាទីក្នុងស្ថាប័នកំពូលជាតិ និងថ្នាក់ក្រោមជាតិ ដល់ខ្មែរឥស្លាម

បានផុស

នៅ

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ អះអាងថា រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា គ្រប់ជំនាន់ តែងតែគិតគូរលើការផ្ដល់តំណែងដល់ខ្មែរឥស្លាម នៅក្នុងស្ថាប័នកំពូលជាតិ និងនៅថ្នាក់ក្រោមជាតិ។  សម្ដេចធិបតី ហ៊ុន​​ ម៉ាណែត ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍​ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានប្រតិភូជាសមាជិក ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំសហគមន័ខ្មែរឥស្លា​មជាង១០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះ៖« ជាតថភាពប្រវត្តិសាស្ត្រ ខ្ញុំអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ហើយគ្រប់អាណត្តិនៃរាជរដ្ឋា ភិបាលរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជាតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច។    រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានរៀបចំឲ្យមានស្ថាប័នកំពូលឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្ដល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។»។

សម្ដេចធិបតី បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានខ្មែរឥស្លាមចំនួន៥រូបជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះមានស្ត្រី១រូប និិង៦រូបជាអ្នកតំណាងរាស្ត្រ ក្នុងនោះមានស្ត្រី១រូបផងដែរ។ ក្រៅពីនេះក៏មានសមាជិករាជរដ្ឋាភិបាល ដូចរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល ដូចក្រសួងស្ថាប័ន អភិបាលរងរាជធានីខេត្ត អភិបាលរងក្រុងស្រុក ខណ្ឌសមាជិកក្រុមប្រឹក្សាខេត្តសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ  សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីយោធា និងនគរបាលថ្នាក់ឧត្តមសនីយ៍ គ្រូពេទ្យ គ្រូបង្រៀនខ្មែរឥស្លាមភាគច្រើនរូប។

សម្ដេចប្រមុខរាជរដ្ឋាភិបាល អះអាងថា រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ខ្មែរឥស្លាមដូចជាការរៀបចំអាហារស្រាយបួសរ៉ាម៉ាដនចាប់តាំងពីឆ្នាំ២០១៤ មកដែលមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាមធ្យមប្រមាណ៥០០០នាក់ក្នុងមួយឆ្នាំ។

ចំពោះសេរីភាពនៃការគោរពប្រតិបត្តិសាសនាឥស្លាម  សម្ដេច ហ៊ុន ម៉ាណែត អះអាងថា ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្ដែង សិស្សនិស្សិតខ្មែរឥស្លាមអាចស្លៀកសម្លៀកបំពាក់ប្រពៃណីឥស្លាមនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ​ក្នុងនោះស្ត្រីអាចទទូរ បុរសក៏អាចពាក់មួកកាតឹបថតរូបសម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាលដូចជា លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ។ កម្ពុជាក៏មានកន្លែងថ្វាយបង្គំនៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារទំនើប មួយចំនួនជាពិសេសទៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

​​​សម្ដេចធិបតី អះអាងថា ជាមួយនឹងសន្តិភាព ការជឿនលឿននៃសង្គមសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា រដ្ឋាភិបាល បានបើកឱកាសឱ្យខ្មែរឥស្លាមជាច្រើនទៅរៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាមក៏ដូចជាជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បណ្ដាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ ជាមួយគ្នានេះ ឥស្លាមកាន់តែច្រើនក៏មានលទ្ធភាពនិងឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជី និងបើកឱកាសឱ្យចាប់ដៃជាមួយវិនិយោគិនបរទេស ដើម្បី​អាជីវកម្មនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៧ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម