Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខេត្តក្រចេះ ចុះរុះរើនិងបំផ្លាញ​ចោល​ឧបករណ៍នេសាទល្មើសច្បាប់

បានផុស

នៅ

មន្ត្រីជំនាញជលផលក្រចេះ បានធ្វើការរុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ និងចាក់លែងត្រីចម្រុះ​ទម្ងន់ប្រមាណ ២០០ គក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ​ នៅចំណុចបឹងវែង និងបឹងកាហាត ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ម្សិលម៉ិញនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសនេសាទខាងលើ គឺដោយមានកិច្ចសហការគ្នារវាង ខណ្ឌរដ្ឋបាលជលផលក្រចេះ ជាមួយ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងសហគមន៍នេសាទ ឫស្សីកែវ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានអោយដឹងថា ជាលទ្ធផលសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុង ចំនួន ៣២ខ្សែ ប្រវែង ២២៤០ម៉ែត្រ, លូស្បៃមុងចំនួន ៣៥មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន ៤៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ​ ហើយបានសម្រេចដុតបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ទាំងនោះនៅចំណុចទីតាំងមកផ្ទាល់តែម្តង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៤ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម