ព័ត៌មានជាតិ
អង្គការ WCS បង្កើតតំបន់អភិរក្សដំបូងគេ មាន តែ មួយប៉ុណ្ណោះក្នុងពិភពលោកសម្រាប់ការអភិរក្សសត្វខ្សឹប
អង្គការ WCS ប្រារព្ធខួប ២៥ ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក អង្គការ WCS បានការពារជីវៈចម្រុះនៅតាមតំបន់ទេសភាពចំនួន ៥ ដោយរួមមានទាំងតំបន់ទេសភាពបឹងទន្លេសាបដែលជាទីកន្លែងអង្គការ WCS បានជួយបង្កើតតំបន់អភិរក្សដំបូងគេ និងមានតែមួយប៉ុណ្ណោះក្នុងពិភពលោកសម្រាប់ការអភិរក្សសត្វខ្សឹប។

ក្នុងរយៈពេល ២៥ ឆ្នាំនៃសតវត្សចុងក្រោយនេះ អង្គការ WCS បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំដីជាងមួយលានហិកតា។ តំបន់ទាំងនេះជាទីជម្រកធម្មជាតិសម្រាប់សត្វ ដែលជានិមិត្តសញ្ញាជាតិដូចជាសត្វត្រយ៉ងយក្ស សត្វអណ្តើកហ្លួង និងសត្វត្រយ៉ងចង្កំកស ដែលត្រូវបានរកឃើញឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអង្គការ WCS និងត្រូវបានជំរុញឱ្យមានការការពារសារជាថ្មីនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅខេត្តកោះកុងនិងខេត្តព្រះវិហារ។
ក្នុងសេចក្តីប្រកាសព័ត៌មាន លោក អាលីសស្ទែរ ម៉ូលដ៏ នាយកអង្គការ WCS ប្រចាំកម្ពុជា បានបង្ហាញពីមានមោទនភាពក្នុងការចូលរួមចំណែកក្នុងការចូលរួមនាំប្រទេសកម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការថែរក្សាបរិស្ថាន។


ក្រោមគំនិតផ្តួចផ្តើមនិងច្នៃប្រឌិតផ្សេងៗក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះបានបង្ហាញនូវសមិទ្ធិផលដែលអាចសម្រេចទៅបាន នៅពេលដែលវិទ្យាសាស្ត្រ សហគមន៍ និងការប្តេជ្ញាចិត្តជាមគ្គទេសក៍សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ យើង
លោកបន្តថា តាមរយៈការចាប់ដៃគូសហការជាមួយសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អង្គការ WCS បានឈានទៅមុខក្នុងផ្នែកវិទ្យាសាស្ត្រថ្មីៗ រួមបញ្ចូលនូវការរកឃើញសត្វចំនួន ២០ ប្រភេទដែលជាប្រភេទមិនត្រូវបានស្គាល់អត្តសញ្ញាណពីមុនមកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះ “កង្កែបស្នែងអូររាំង” ដែលត្រូវបានដាក់ឈ្មោះដើម្បីលើកតម្កើងភូមិជនជាតិដើមភាគតិចព្នង (ពូនង) ដែលចូលរួមការពារព្រៃឈើយ៉ាងមុតមាំនិងអនុញ្ញាតឱ្យសត្វកង្កែបប្រភេទនេះបន្តរស់រានបាន។
លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា អង្គការ WCS ប្រចាំកម្ពុជាគឺជាដៃគូដ៏សំខាន់ក្នុងការការពារតំបន់ការពារធម្មជាតិ និងប្រភេទសត្វសំខាន់ៗបំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។ ការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះអាចបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យជីវិតរបស់ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង។”
គម្រោងអភិរក្សដឹកនាំដោយអង្គការ WCS ត្រូវបានសមាជិកសហគមន៍ជាង៥១ ០០០នាក់ធ្លាប់បានចូលរួមក្នុងគម្រោងផ្តួចផ្តើមផ្សេងៗ ដែលគិតចាប់ពីការល្បាតព្រៃសហគមន៍រហូតដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។
គម្រោងរេដបូកកែវសីមាបានផ្តល់ថវិកាដោយផ្ទាល់ជាង ២ លានដុល្លារអាមេរិកដល់សហគមន៍ចំនួន ២០ សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ជាង ៤០០ គម្រោង។ គម្រោងទាំងនេះរួមមានគម្រោងប្រព័ន្ធទឹកស្អាតសម្រាប់ប្រជាជនប្រមាណ ១០ ០០០ នាក់ គ្លីនិកសុខភាពចល័ត និងការសាងសង់សាលប្រជុំសហគមន៍ជាដើម។
អង្គការ WCS បានដាក់បញ្ចូលកម្មវិធីស្រូវត្រយង (IBIS Rice) ក្នុងឆ្នាំ២០១៧ ដោយផ្តល់តម្លៃស្រូវខ្ពស់ដល់កសិករដាំដុះស្រូវផ្កាម្លិះសរីរាង្គ និងមានមិត្តភាពសង្រ្គោះសត្វព្រៃ ដែលមិនប្រព្រឹត្តការកាប់ឆ្ការព្រៃឈើ។
ក្រុមហ៊ុន សំ វាសនា ខន់សើវេសិន ធួរ (Sam Veasna Conservation Tours) បង្កើតឡើងក្នុងឆ្នាំ ២០០៣ ក៏បានបង្កើតចំណូលពីវិស័យអេកូទេសចរណ៍ជូនដល់សហគមន៍ស្ថិតក្នុងតំបន់ជីវៈចម្រុះសំខាន់ៗនានា។ នាពេលបច្ចុប្បន្ន គម្រោងផ្តួចផ្តើមទាក់ទងនឹងការអភិរក្សទាំងនេះនិងកម្មវិធីផ្សេងៗទៀតកំពុងជួយគាំទ្រដល់ប្រជាជនកម្ពុជាប្រមាណ ២៥ ០០០នាក់ផងដែរ។
លោក អាលីសស្ទែរ ម៉ូលដ៍ បានមានប្រសាសន៍បន្ថែមទៀតថា ដំណើររឿងនៃការងារអភិរក្សក្នុងប្រទេសកម្ពុជានៅតែកំពុងត្រូវបានសរសេរចងក្រង។ បញ្ហាប្រឈមនិងឧបសគ្គនាពេលខាងមុខគឺពិតជាធំមែន ប៉ុន្តែសក្តានុពលនៃសមិទ្ធិផលដែលអាចសម្រេចបាននោះក៏ធំធេងផងដែរ៕

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច