Connect with us

ព័ត៌មានជាតិ

សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី ២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្ត​ឈាន​មុខ

បានផុស

នៅ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកទី ២ ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកជំទាវបណ្ឌិតបានបន្ថែមថា គិតត្រឹមឆ្នាំ២០២៤ នេះ TYDA មានអាយុ ១២ ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះបានចូលរួមចំណែក​យ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ លោកជំទាវបន្តថា TYDA គឺជាតួអង្គពិសេសដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺ ក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ បន្ថែមលើនេះ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើនក្នុងវិស័យសុខាភិបាល ដែលជាការគួរកត់សម្គាល់ បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA មានសមាជិកចំនួន ១០​ ២៥០ នាក់ ដែលសុទ្ធសឹងជាបញ្ញវន្តក្នុងវិស័យសុខាភិបាល​។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នបង្កើតឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម