Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ឌី​ហ្វ័​រ​នី​ឈ័​រ ផ្តល់​អំណោយ​ដល់​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ និង​ទីតាំង​ធ្វើ​ច​ត្តា​ឡីស័ក ​ខណៈ​កំពុង​មាន​តម្រូវការ​ចាំបាច់​

បានផុស

នៅ

ក្នុង​អំឡុង​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​មមាញឹក​ចាត់​នូវ​វិធានការ​ប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដ៏​កាច​សាហាវ​កំពុង​រីកដុះដាល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​នោះ​ក្រុមហ៊ុន ឌី​ហ្វ័​រ​នី​ឈ័​រ បា​ន​ចូលរួម​ជួយឧបត្ថម្ភ​អំណោយ​សម្ភារៈ​ការពារ​ទប់​ស្កាត់​កូ​វីដ​១៩​និង​គ្រឿង​ឧបភោគបរិភោគ​ដល់​សាលាខណ្ឌ​ព្រែក​ព្នៅ​និង​ទីតាំង​ធ្វើ​ច​ត្តា​ឡីស័ក​ ខណៈ​កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ព្រឹក​ថ្ងៃទី​១៥​មិនា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​សុខ សម្បត្តិ​អភិបាល​ខ័​ណ្ឌ​ព្រែក​ព្នៅ​បាន​ថ្លែង​នូវ​អំណរ​អរគុណ​ដ៍​ជ្រាលជ្រៅ​បំផុត​ដែល​សប្បុរសជន​ក្រុមហ៊ុន​ឌី​ហ្វ័​រ​នី​ឈ័​រ ដែល​លោក​ឧកញ៉ា អុ​ឹ​ង​លី​ហេង និង​លោកជំទាវ តាំង​ហ្គិ​ច​លៀង​ជា​អគ្គនាយក​ដែល​បាន​ជួយឧបត្ថម្ភ​អំណោយ​សប្បុរស​ធ​ម៏​ដល់​សាលាខ័ណ្ឌ​ព្រែក​ព្នៅ​និង​ទីតាំង​ធ្វើ​ច​ត្តា​ឡិីស័ក​ខណៈ​កំពុងមាន​តម្រូវការ​ចាំបាច់​នោះ ។​

​លោក​អភិបាល​ខណ្ឌ​បាន​ថ្លែងបន្តថា នេះ​ជាការ​លះបង់​ខ្ពស់​របស់​ក្រុមហ៊ុន​ឌី​ហ្វ័​រ​នី​ឈ័​រ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​​តេ​ជោ ​ហ៊ុន សែន ​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដ៏​កាច​សាហាវ​កំពុង​រីកដុះដាល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​នោះ​តែម្ដង​។ ជាមួយគ្នា​នោះ​ដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ សួន ស៊ុ​ន្ធ​រ៉ា តំណាង​សប្បុរសជន​ដែល​មាន​លោក​ឧកញ៉ា អ៊ឹង​ លី​ហេង និង​លោកជំទាវ តាំង​ហ្គិ​ច​លៀង​ជា​អគ្គនាយក​ក្រុមហ៊ុន ឌី​ហ្វ័​រ​នី​ឈ័​របា​ន​ថ្លែងថា ក្រុមហ៊ុន​ឌី​ហ្វ័​រ​នី​ឈ័​រ រីករាយ​បំផុត​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់​នឹង​ជំងឺ​រាតត្បាត​​កូ​វីដ​១៩ ដ៏​កាច​សាហាវ​កំពុង​រីកដុះដាល​ស្ទើ​រពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ជួយ​ដល់​សាលាខណ្ឌ​បន្ថែម​ទៀត​បើ​មាន​តម្រូវការ​នោះ​។

​តំណាង​អគ្គនាយក​ក្រុមហ៊ុន ​ក៏​បាន​សំណូមពរ​ដល់​សប្បុរស​ជន​មេត្តា​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់​នឹង​ជំងឺ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នោះ​ឲ្យ​កាន់តែ​ផុលផុស​ថែមទៀត​។ អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជូន​ដល់​សាលា​ព្រែក​ព្នៅ​នា​ព្រឹក ថ្ងៃទី ១៥​មិនា ឆ្នាំ​២០២១ រួមមាន​៖ សប្បុរសជន ទី​១ លោក​ឧកញ៉ា ​អ៊ឹ​ង​ លី​ហេង និង​លោកជំទាវ​តាំង​ហ្គិ​ច​លៀង​អគ្គនាយក​ក្រុមហ៊ុន ឌី​ហ្វ័​រ​នី​ឈ័​រ ឧបត្ថម្ភ ទឹក​សុទ្ធ១០០​កេះ, កង្ហារ​៦០គ្រឿង .​ម៉ាស ៤​ស្រទាប់ ៥​កេះ, ម៉ាស់ ស្រាប់​ពេទ្យ១កេះ, សាច់​ជ្រូក​ផាត់​ចំនួន ៣​កេះ អាល់កុល 3​កាន។ សប្បុរសជន​ទី​២ ម្ចាស់​ហាង​Famous salon ឧបត្ថម្ភ ម៉ាស៥កេះ, ទឹក​សុទ្ធ១០០ កេះ, ​ម៉ាស ពេទ្យ​២កេះ, មី​៦០កេះ​តូច​។ សប្បុរស​ជន​ទី​៣ លោក​Meng cheang ឧបត្ថម្ភ​ទឹក​សុទ្ធ ចំនួន ៥០​កេះ​។ សរុបមក​អំណោយ​រប​ស់​សប្បុរសជន​ទាំង​៣ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​សាលាខណ្ឌ​ព្រែក​ព្នៅ រួមមាន​ទឹក​សុទ្ធ​២៥០​កេះ មី​១០​កេះ​ធំ កង្ហា​រ៦០​គ្រឿង សាច់​ជ្រូក​ផាត់​៣​កេះ ម៉ាស់ ៤​ស្រទាប់ ១០​កេះ ម៉ាស សម្រាប់​គ្រូ​ពេទ្យ ៣​កេះ អាល់កុល៣​ប៊ីដុង​

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៥២ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម