ព័ត៌មានជាតិ
១១ ខែ ឆ្នាំនេះ រន្ទះបាញ់ កើតឡើង ១២៥ លើក ស្លាប់-របួសមនុស្សជាង ១២០ នាក់
រយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ គ្រោះរន្ទះបាញ់ បានកើតឡើង ១២៥ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ១២០ នាក់ ក្នុងនោះ ខេត្តសៀមរាប មានអ្នកស្លាប់ច្រើនជាងគេរហូតដល់ទៅ ១២ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ ធ្នូ នេះថា ចាប់ពីខែមករារហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក នៅខេត្តចំនួន ២៣ លើកលែងរាជធានីភ្នំពេញ និងខេត្ត បណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៣៥ ក្បាល។

លោកបានបន្តថា ក្នុងចំណោម ១២៥ លើក ក្នុងនោះ ខេត្តសៀមរាបកើតឡើង ២១ លើក ស្លាប់មនុស្ស ១២ នាក់ របួស ៩ នាក់ ងាប់គោ ៧ ក្បាល និងផ្ទះ ៤ ខ្នង។ បន្ទាប់នៅខេត្តបាត់ដំបងមាន ១៤ លើក ស្លាប់ ៧ នាក់ របួស ៨ នាក់ គោ ៨ ក្បាល និងផ្ទះ ១ ខ្នង ព្រៃវែង មាន ៦ លើក ស្លាប់ ៦ នាក់ ត្បូងឃ្មុំមាន ២ លើក ស្លាប់ ៤ នាក់ របួស ២ នាក់ និងផ្ទះ ១២ ខ្នង បន្ទាយមានជ័យមាន ៧ លើក ស្លាប់ ៥ នាក់ របួស ៥ នាក់ ងាប់គោ ១០ ក្បាល ឧត្តរមានជ័យមាន ១០ លើក ស្លាប់ ៦ នាក់ របួស ១២ នាក់ កោះកុងមាន ៣ លើក ស្លាប់ ៣ នាក់ ព្រះសីហនុ មានលើកស្លាប់ ៣ នាក់ ក្រចេះមាន ៦ លើក ស្លាប់ ៤ នាក់ របួស ១ នាក់ គោ ១ ក្បាល និងផ្ទះ ១ ខ្នង តាកែវមាន ២ លើក ស្លាប់ ២ នាក់ កំពង់ចាមមាន ៥ លើក ស្លាប់ ២ នាក់ របួស ១ នាក់ និងផ្ទះ ១ ខ្នង ប៉ៃលិនមាន ៣ លើក ស្លាប់ ២ នាក់ របួស ១ នាក់ កំពតមាន ៦ លើក ស្លាប់ ២ នាក់ របួស ៥ នាក់ និងផ្ទះ ១ ខ្នង កំពង់ស្ពឺមាន ៧ លើក ស្លាប់ ២ នាក់ និងផ្ទះ ៥ ខ្នង ស្វាយរៀងមាន ៥ លើក ស្លាប់ ១ នាក់ និងគោ ៦ ក្បាល មណ្ឌលគីរីមាន ២ លើក ស្លាប់ ១ នាក់ និងរបួស ១ នាក់ កំពង់ធំមាន ២ លើក ស្លាប់ ២ នាក់ និងបួស ១ នាក់ ពោធិ៍សាត់មាន ២ លើក ស្លាប់ ១ នាក់ និងរបួស ២ នាក់ កំពង់ឆ្នាំងមាន ៤ លើក ស្លាប់ ១ នាក់ របួស ២ នាក់ និងផ្ទះ ១ ខ្នង កណ្តាល ១ លើក រតនគីរីមាន ៥ លើក ស្លាប់ ១ នាក់ របួស ៥ នាក់ និងផ្ទះ ១ ខ្នង ស្ទឹងត្រែងមាន ២ លើក ស្លាប់ ១ នាក់ របួស ១ នាក់ និងផ្ទះ ១ ខ្នង។

លោកបានបញ្ជាក់ថា ដោយឡែករយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះដែរ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៩២ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤៦ ខ្នង របើកដំបូលផ្ទះ ៤ ១៨៤ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៣៩ តូបអគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៩ នាក់៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ