Connect with us

ព័ត៌មានជាតិ

ត្រឹមខែធ្នូនេះ ក្រុមការងារ ស.ផ.ក ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពធ្វើដំណើរដល់កម្មករជាង ១ ម៉ឺន ៥ ពាន់នាក់

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត​(​ស​.​ផ​.​ក​) តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ ​២០២៤​ នេះ ក្រុមការងារ ស​.​ផ​.​ក បាន​ចុះ​ផ្សព្វផ្សាយ​“​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​” ដល់​កម្មករ-និយោជិត និង​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត ១១ រាជធានី​-​ខេត្ត តាម​រោងចក្រ សហគ្រាស សរុប​ចំនួន ១៤១ លើក ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង ១ ម៉ឺន ៥ ពាន់​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ“​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​របស់​កម្មករ-និយោជិត ជូន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” នៅ​រោងចក្រ TAIEASY INTERNATIONAL ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​ ០៧ ​ធ្នូ លោក​បណ្ឌិត​ប្រធាន​ក្រុមការងារ ស​.​ផ​.​ក បាន​ឱ្យ​ដឹង​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តែងតែ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក និង​ធ្វើ​បច្ចុប្បន្នភាព​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត និង​ធ្វើ​បច្ចុប្បន្នភាព​កម្មករ-និយោជិត​ដែល​ធ្វើដំណើរ​តាម​រថយន្ត ម៉ូតូ ឬ​ កង់ តាម​បណ្តា រោងចក្រ សហគ្រាស។ បើ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​ ២០២៤ ​នេះ ក្រុមការងារ ស​.​ផ​.​ក បាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​រោងចក្រ សហគ្រាស សរុប​ចំនួន ១៤១ លើក ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង ១ ម៉ឺន ៥ ពាន់​នាក់។

លោក​បណ្ឌិត​ប្រធាន​ក្រុមការងារ បាន​បន្ថែម​ថា ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ ជាពិសេស​សមាជិក ប​.​ស​.​ស ឱ្យបាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ ដើម្បី​អាច​ចៀសវាង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​ឃាតក​លាក់​មុខ​លើ​ដង​ផ្លូវ។ ក្នុង​ន័យ​នេះ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ផ្ទាល់​ពី​សាមី​ខ្លួន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​ច្បាប់ និង​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​នៅ​ពេល​បើកបរ។

លោក លឹម សុខតូ អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ពិសេស ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​កន្លងមក​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត តាម​គ្រប់​រូបភាព ហើយ​ជាពិសេស​ម្ចាស់​រោងចក្រ សហគ្រាស ទាំងអស់ ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ ត្រូវ​ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ-និយោជិត នៅតាម​រោងចក្រ សហគ្រាស របស់ខ្លួន ឱ្យ​ចូលរួម​ពិធី​អប់រំ​ផ្សព្វផ្សាយ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ជាមួយ​គ្នា​នេះ លោក​ឧត្ដមសេនីយ៍​ឯក ទូច សុភា អនុ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ធ្វើដំណើរ ចំពោះ​អ្នក​ធ្វើដំណើរ​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន ហើយ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ ដោយ​ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន ចៀសវាង​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ណាមួយ​កើតឡើង ព្រោះ​កម្មករ-និយោជិត​រាប់សិប​នាក់ បាន​ផ្ញើ​ជីវិត​នៅ​លើ​រថយន្ត​របស់​អ្នក​បើកបរ​តែ​ម្នាក់​គត់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៦ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម