Connect with us

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

បានផុស

នៅ

លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ បាន​ទទួល​មរណភាព កាលពី​វេលា​ម៉ោង ១២ និង ២៦ នាទី ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយ​រោគាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់ លោក​នាយ​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បាន​ឲ្យ​ដឹង​ថា លោក និង​ក្រុម​គ្រួសារ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​បំផុត ជាមួយ​នឹង​ក្រុម​គ្រួសារ លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ ដែល​បាន​ទទួល​មរណភាព កាលពី​វេលា​ម៉ោង ១២ និង ២៦ នាទី ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៤ ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយ​រោគាពាធ។

លោក​នាយ​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង បាន​បន្ត​ទៀត​ថា មរណភាព​របស់ លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ចាន់ពណ៌ គឺជា​ការ​បាត់បង់ បងប្រុស ឪពុក ជីតា ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ដ៏​ឧត្តុង្គ​ឧត្ដម​ចំពោះ​ក្រុម​គ្រួសារ ហើយក៏​ជា​នាយទាហាន​មួយ​រូប ដែល​ពេញ​មួយ​ជីវិត បាន​លះបង់ បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​ចូលរួម​ការពារ​សន្តិភាព អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ជាតិ រហូតដល់​ថ្ងៃ​មរណភាព ដែល​ជា​ការ​លា​គ្នា​ដ៏​សែន​ក្រៀមក្រំ គ្មាន​ថ្ងៃ​ជួប​វិញ។

ជាមួយ​នេះ លោក​នាយ​ឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង សូម​បួងសួង​ដល់​គុណព្រះរតនត្រ័យ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ទ្រទ្រង់​ដួង​វិញ្ញាណក្ខន្ធ លោក​នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទ​ពណ៌ បាន​ចាប់​បដិសន្ធិ​ក្នុង​សុគតិភព កុំបី ឃ្លៀងឃ្លាត​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម