Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ឡើង​ថា បើសិនជា​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​សង្គ្រាម ប្រជាពលរដ្ឋ​ទាំងអស់​គ្នា គ្មាន​ឱកាស​ក្នុង​ការ​និយាយ​អំពី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​នោះ​ឡើយ ព្រោះ​អ្វី​ដែល​ត្រូវការ​ជា​ចម្បង គឺ​ការ​បញ្ចប់​សង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស លោក ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី ៧៦ ក្រោម​ប្រធានបទ “​សិទ្ធិ​សេរីភាព​សហជីព សមាគម និង​ប្រព័ន្ធ​គាំពារ​សង្គម​” នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៤ ដោយ​មាន​វត្តមាន​ចូលរួម​ពី តំណាង​ស្ថានទូត អង្គការ សមាគម សហភាព​សហជីព សហព័ន្ធ​សហជីព សហជីព​មូលដ្ឋាន និង កម្មករ-និយោជិត សរុប​ប្រមាណ​ជាង ២ ០០០ នាក់។

នា​ឱកាស​នោះ លោក ហេង សួរ បាន​មាន​ប្រសាសន៍​ថា ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​អនុម័ត​នូវ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស នៅ​ក្នុង​ឆ្នាំ ១៩៤៨ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព ដោយ​គ្មាន​ការ​បែងចែក និង​រើសអើង​អំពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ អាយុ ភាសា សាសនា មតិ​យោបល់ ប្រភព​ដើម នៃ​ជាតិ ឬ សង្គម ស្ថានភាព​សេដ្ឋកិច្ច កំណើត ពិការភាព ឬ ស្ថានភាព​អ្វី​ផ្សេង​នោះ​ឡើយ។

លោក ហេង សួរ លើក​ឡើង​ថា «ទិវា​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៩៤៨ គឺ បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី ២ ត្រូវ​បាន​បញ្ចប់​រយៈពេល ៣ ឆ្នាំ ដោយ​ក្នុង​ន័យ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា បើសិនជា​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​សង្គ្រាម គឺ​យើង​មិន​មាន​ឱកាស​ក្នុង​ការ​និយាយ​អំពី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​នោះ​ឡើយ ព្រោះ​អ្វី​ដែល​យើង​ត្រូវការ​ជា​ចម្បង គឺ​ការ​បញ្ចប់​សង្គ្រាម»។

លោក​រដ្ឋមន្ត្រី បាន​រំលឹក​ថា សម្រាប់ កម្ពុជា ក្នុង​សម័យ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម គឺ​ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ទទួល​ទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សា​អប់រំ សិទ្ធិ​ជ្រើសរើស​តំណាង សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍ និង​សិទ្ធិ​ប្រកប​ការងារ ជាដើម។ ជាក់ស្ដែង ទើប​តែ​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​ទាំងស្រុង ទើប​ប្រជាពលរដ្ឋ​អាច​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​គិតគូរ​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផង​ដែរ។ ជាពិសេស​រហូត​មក​ដល់​អាណត្តិ​ទី ៧ នៃ​រាជរដ្ឋាភិបាល ប្រព័ន្ធ​គាំពារ​សង្គម​ត្រូវ​បាន​ពង្រីក​យ៉ាង​ទូលំទូលាយ​ដែល​គ្រប​ដណ្ដប់​ចាប់​តាំងពី​អ្នកសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ រហូតដល់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៀត​ផង។

លោក​រដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​សហជីព សមាគម រាជរដ្ឋាភិបាល បាន​និង​កំពុង​បន្ត​លើក​កម្ពស់​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព និង​លិខិត​បទដ្ឋាន​ការងារ​អន្តរជាតិ​នានា។ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​បញ្ជិកា​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន ៦ ៤៩១ ក្នុង​នោះ សហភាព​សហជីព​មាន​ចំនួន ៤២, សហព័ន្ធ​សហជីព​មាន​ចំនួន ២៨០, សហជីព​មូលដ្ឋាន​មាន​ចំនួន ៦ ១៥៧ , និង​សមាគម​និយោជក​មាន​ចំនួន ១២។ ដោយឡែក ចំនួន​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ចុះ​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០២៤ មាន​ចំនួន ៦ ៤៤៩ ក្នុង​នោះ សមាគម​មាន​ចំនួន ២ ៧៦០, អង្គការ​ក្រៅរដ្ឋាភិបាល ចំនួន ៣ ៥៣៦ , សមាគម​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៥៣។ ទន្ទឹម​នេះ សម្រាប់​វិស័យ​សារព័ត៌មាន​បច្ចុប្បន្ន​នេះ​មាន​ស្ថាប័ន​ព័ត៌មាន​ទាំង​បុរាណ និង​ទំនើប បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ជាង ២ ពាន់​អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍​អន​ឡាញ​, កាសែត​,  សមាគម​សារព័ត៌មាន​, ទស្សនាវដ្ដី​, ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ស្ថានីយ​វិទ្យុ FM និង​វិទ្យុ AM ជាដើម។ ទាំងនេះ​បង្ហាញ​ថា កម្ពុជា មាន​លំហ​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ។

លោក ហេង សួរ ក៏បាន​អំពាវនាវ​ដល់​សហជីព​ទាំងអស់​នៅ​កម្ពុជា ត្រូវ​គោរព​ឆន្ទៈ​គ្នា​ទៅវិញទៅមក ដោយ​យក​ការ​ពិភាក្សា​ជាមួយគ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​ប្រកបដោយ​ប្រសិទ្ធភាព មាន​ទំនាក់ទំនង​ល្អ​ក្នុង​វិជ្ជាជីវៈ និង​សុខដុមនីយកម្ម​រួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម