ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តឱ្យសិស្សគ្រប់រូបពង្រឹងភាសាបរទេសបន្ថែម ដើម្បីក្លាយជាធនធានមនុស្សពេលអនាគត
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់រូប ដែលកំពុងសិក្សានៅវិទ្យាល័យសំឡូត ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងភាសាបរទេសបន្ថែម និងស្វែងរកនូវចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍គុណភាពអប់រំ និងក្លាយជាធនធានមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលអនាគត។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ លើទំព័រហ្វេសប៊ុក។

ការលើកទឹកចិត្តនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលដែល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកយកកត្តា ៤យ៉ាងសំខាន់ ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

កត្តាទី១ គឺសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទី២ គឺកត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។ កត្តាទី៣ កត្តាគ្រូបង្រៀន៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀន ឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។ កត្តាទី៤ គឺឪពុកម្តាយ អ្នកអាណាព្យាបាល៖ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកឡើងពីកំណែទម្រង់វិស័យអប់រំនាពេលកន្លងមក ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបឆ្នាំ២០១៣ និងការអនុវត្តកំណែទម្រង់បច្ចុប្បន្ន នៅកម្រិតបឋមសិក្សា ដោយក្រសួងអប់រំបានដាក់ឱ្យអនុវត្តនៅកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងការបណ្តុះបណ្តាលគ្រូ។ ជាមួយគ្នានេះ នៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំ រៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ ជាពិសេសលើការអាន កាេសរសេរ គណិតវិទ្យា និងមុខវិជ្ជាសំខាន់ៗផ្សេងទៀត បន្តពង្រឹងវិធីសាស្ត្របង្រៀនថ្មីៗ លើកកម្ពស់សុខភាពសិក្សា ផ្តោតលើការអប់រំឌីជីថល និងបានលើកទឹកចិត្តសិស្សឱ្យប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ ពោល គឺការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ដើម្បីទទួលបានចំណេះដឹងបន្ថែម៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ