ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញទឹកចិត្តអ្នកនិពន្ធ ឱ្យពង្រឹង និងពង្រីកកិច្ចសហការគ្នា ដើម្បីលើកកម្ពស់វិស័យតែងនិពន្ធ
ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តអ្នកនិពន្ធ ឱ្យពង្រឹង និងពង្រីកកិច្ចសហការគ្នា ដើម្បីលើកកម្ពស់វិស័យតែងនិពន្ធ។

ក្នុងជំនួបនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រធានប្រតិភូ ដែលជាតំណាងសមាគមអ្នកនិពន្ធ នៃប្រទេសនីមួយៗដែលចូលរួមមានឱកាសលើកឡើងជាមតិយោបល់ជូនអង្គប្រជុំ។ តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។
នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព”។ ឯកឧត្តមថា នេះជាឱកាស ដែលប្រតិភូអាចចែករំលែក បទពិសោធគ្នា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពីភាពដូចគ្នា ភាពប្រហាក់ប្រហែលគ្នា និងភាពខុសគ្នា នៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍បន្ថែមជូនដល់ប្រតិភូបន្តឱ្យពង្រឹង និងពង្រីក កិច្ចសហការគ្នា ចែករំលែកគ្នា និងគាំទ្រគ្នាប្រកបដោយភារតភាព ក្នុងភាពជាមិត្តដ៏ស្និតស្នាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សកម្មភាពដែលកំពុងធ្វើនាពេលនេះ គឺជាការជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យកាន់តែចាប់អារម្មណ៍ និងបន្តលើកកម្ពស់វិស័យតែងនិពន្ធ ដែលវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ ហើយរួមគ្នាបង្កើតស្នាដៃនានា សម្រាប់ការបណ្តុះបណ្តាល និងបញ្ជ្រាបផ្នត់គំនិតល្អៗ ក្នុងសង្គម។
គួររម្លឹកថា សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦ ដោយមានព្រះបាទ សម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយស។ ជាបន្តបន្ទាប់ សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបន្តយកចិត្តទុកដាក់ និងទំនុកបំរុងដ៏ឧត្តុង្គឧត្តម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិសម្រេចឱ្យមានការប្រារព្ធ «ទិវាជាតិអ្នកនិពន្ធ» នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល