Connect with us

ព័ត៌មានជាតិ

សាលា​ឌីជីថល វេទិកា​និម្មិត​ជំរុញ​ការ​ចែករំលែក​ការ​សិក្សា​តាម​អនឡាញ

បានផុស

នៅ

សាលា​ឌីជីថល​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​អប់រំ យុវជន​និងកីឡា។ សាលាឌីជីថល (SalaDigital) គឺជាវេទិកានិមិ្មត សម្រាប់សិស្សានុសិស្ស គ្រូបង្រៀន និង​អ្នកជំនាញ​ធ្វើការ​ចែករំលែក​ចំណេះដឹង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​លើ​បណ្តាញ​អនឡាញ។

តាម​រយៈ​វេទិកា​នេះ សិស្ស និស្សិត និង​អ្នកស្រឡាញ់​ការសិក្សា​ពេញ​មួយជីវិត អាច​ស្វែងរក​ឯកសារ​ឌីជីថល​តាម​កម្រិត​ពី​មត្តេយ្យ​សិក្សា​រហូត​ដល់​ឧត្តមសិក្សា និង​អាច​បើក​មើល​ឬ​បង្កើត​មេរៀន​នៅ​លើ​វេទិកា​ដោយ​ឥតគិតថ្លៃ​។

លោក អ៊ុន សម្ភស្ស ប្រធាន​ការិយាល័យ​នាយកដ្ឋាន​បរិវត្តកម្ម​ឌីជីថល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ថ្នាល​អប់រំ​សាលា​ឌីជីថល​នេះ​ ត្រូវបានបង្កើត​ឡើងក្នុង​គោលបំណង​លើកកម្ពស់ ជំរុញ​ការ ចែករំលែក និង​ប្រើប្រាស់​មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែប​សម្រាប់​បម្រើ​ដល់​ការរៀន និង​បង្រៀន​តាមរយៈការ​ប្រើប្រាស់​បច្ចេកវិទ្យា ដោយសេរី ឥតគិត​ថ្លៃ គ្រប់​ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីឱ្យធនធាន​ឌីជីថល​ជាភាសាជាតិ​មានភាព​សម្បូរបែប​លើ​បណ្តាញ​អ៊ីនធឺណិត សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​សិក្សា ការស្រាវជ្រាវ និង​ស្វ័យ​សិក្សារបស់សិស្ស និស្សិត និង​អ្នកស្រឡាញ់​ការសិក្សាពេញ​មួយ​ជីវិត​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម