Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កែប ដាក់​រនាំង​ត្រួតពិនិត្យ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​ផ្អាកការ​ជួបជុំ

បានផុស

នៅ

ដើម្បី​បញ្ចៀស​និង​បង្ការ ការពារ​ទប់ស្កាត់កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ រដ្ឋបាល​ខេត្ត​កែប បាន​ណែនាំ​ដល់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ដាក់​រនាំង​ដើម្បី​ត្រួតពិនិត្យ​ពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣៣។​

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កែប​ ក៏បាន​ធ្វើ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​នូវ​កម្មវិធី​មង្គលការ ពិធី​ជប់​​លៀង ឬ​ពិធី​ជួបជុំ​បែប​សាសនា​ផ្សេងៗ​ផងដែរ ធ្វើបែបនេះ​ក្នុង​គោលបំណង​បង្ការ ការពារ ទប់​ស្កាត់ និង​បញ្ចៀស​បាន​នូវ​ករណី​ចម្លងជំងឺ​កូ​វីដ១៩ ដែល​បច្ចុប្បន្ន​ជំងឺ​នេះ​បាននឹង​កំពុង​កើនឡើង​គួរ​ឲ្យ​បារម្ភ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការដាក់​រនាំង​ស្ថិត​លើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ត្រូវបាន​អនុវត្ត​២៤​ម៉ោង ដែលមាន​សមត្ថកិច្ច​នគ​របាល និង​កងរាជអាវុធហត្ថ ព្រមទាំង​បុគ្គលិក​សុខាភិបាល ដោយ​តម្រូវ​ឲ្យ​មានការ​ដាក់​រនាំង​ចំនួន​២​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ត្រង់ចំណុច​ព្រំប្រទល់​រវាង​ខេត្ត​កែប និង​ខេត្តកំពត​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ នេះ គេ​សង្កេតឃើញ​វត្តមានលោក ភូ លិ​ អភិបាល​រង​ខេត្ត​កែប និង​លោក ម៉ែន សុធីរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​នៅ​តាម​ផ្សារ​នៃ​ទីប្រជុំជន សេះស នៃ​ភូមិសាស្ត្រ​ទឹកដី​ក្រុងកែប ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់ដូរ ព្រមទាំង​អ្នកទិញ​ទំនិញ​ក្នុង​ផ្សារ​ឲ្យ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​”៣​កុំ ៣​ការពារ​” ពិសេស​ការជំរុញ​ដល់​ពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​វិធានការ​បែបនេះ គឺ​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការចម្លង​ជំងឺ​កូ​វីដ ១៩ នៅតាម​សហគមន៍​និ​មួយៗ ក្នុង​តំបន់​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម