Connect with us

ព័ត៌មានជាតិ

តម្លៃជ័រកៅស៊ូបន្តកើនឡើង នៅដើមខែធ្នូនេះ

បានផុស

នៅ

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា តម្លៃជ័រកៅស៊ូតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជានៅក្នុងសប្ដាហ៍ទី១ ដើមខែធ្នូ ឆ្នាំ ២០២៤ គិតជាមធ្យម បាន​កើន​ឡើងដល់ ៣០០០ រៀល ដល់ ៣ ៦០០ រៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និង​​​តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆ្នាំ ២០២៤នេះ ខណៈតម្លៃបានកើនឡើងដោយសារតែស្ថាន​ភាពអា​កាសធាតុប្រែប្រួល មាន​ការធ្លាក់​ភ្លៀងរំខានទៅ​លើការចៀជ័រពីចម្ការ ដូច្នេះការផលិត និង​ការ​ផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការ​កើន​ឡើង ​ដែលធ្វើឱ្យតម្លៃកើនឡើង។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូ​ជា​មធ្យម​ ១ ៦២១ ដុល្លារក្នុងមួយតោន ​កើន​ឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៣។

លោក ឃុន កក្កដា បានបញ្ជាក់ថា ការផ្លាស់ប្ដូរក្នុងសង្វាក់ផលិតកម្មកៅស៊ូ គឺប្ដូរពីការចៀរជ័រ ផលិត​ត្រឹមតែជ័រសន្លឹក ឬជ័រដុំលក់ចេញក្រៅ មកប្រើប្រាស់ក្នុងស្រុកបានស្របតាមគោលដៅ​របស់​រដ្ឋា​ភិបាល។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ (មករា-តុលា) កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជិត ៣០ ម៉ឺនតោន (២៩១ ២៦៩) កើនឡើងជាង ១ ម៉ឺនតោន ស្មើនឹង ៣,៧៥ ភាគរយ ធៀបនឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

ប្រាក់ចំណូលជាង ៤៧៦ លានដុល្លារ បានពីការនាំចេញ​ជ័រកៅស៊ូក្នុងរយៈពេល ១០ ខែ​ឆ្នាំ ២០២៤ កើនឡើង ២៥,៩៣ ភាគរយ។  

តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៦២១ ដុល្លារ​ក្នុង​មួយតោន ​កើន​ឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៣។

កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រ​ប្រ​មាណ​ ៨០%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម