Connect with us

ព័ត៌មានជាតិ

ក្រុមសហជីព៖ ការចូលរួមរបស់រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់សិទ្ធិកម្មករ

បានផុស

នៅ

បណ្តាក្រុមសហជីពធំៗនៅកម្ពុជាបានលើកឡើងថា ការចូលរួមផ្ទាល់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត និងរក្សាឱ្យបាននូវសុខដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រឧស្សាហកម្មនៅកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់បណ្តាក្រុមសហជីពបែបនេះ គឺនៅក្នុងអំឡុងពេលដែលបណ្តាក្រុមសហជីពប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” របស់សហភាពការងារកម្ពុជានៅឆ្នាំនេះ ក្នុងគោលបំណងបន្តពិនិត្យមើលការអនុវត្តន៍ការផ្តល់អត្ថប្រយោជន៍ និងការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកម្មករនិយោជិត និងលើកយកសំណើររបស់កម្មករនិយោជិតដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។

ជុំវិញការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះដែរ ប្រធានសហភាពការងារកម្ពុជារូបនេះបានគូសបញ្ជាក់ថា វត្តមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងឆ្នាំនេះ គឺជាសក្ខីភាពមួយដ៏មានសារសំខាន់បង្ហាញឱ្យឃើញពីការប្តេជ្ញារចិត្ត និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខកម្មករនិយោជិត។

លោក គង់ អាទិត្យ ក៏បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោក ហេង សួរ ផងដែរលើចំនុចមួយចំនួនដូចជាការពង្រឹងកិច្ចគាំពារសង្គមតាមរយៈយន្តការបេឡាជាតិសន្តិសុខសង្គម, លើកកម្ពស់សិទ្ធិសេរីភាពកម្មករនិយោជិត, ការដាក់ចេញយន្តការពាំនាំសំឡេងកម្មករទៅដល់រាជរដ្ឋាភិបាល, និងជាពិសេសគឺការដោះស្រាយបញ្ហារួមមួយដោយជំហ៊ានៗ និងដោយសន្តិវិធី។ ចំណុចទាំងនេះសុទ្ធសឹងតែជាតម្រូវការចាំបាច់បំផុតរបស់កម្មករនិយោជិត ហើយនេះបង្ហាញពីការរក្សាឱ្យបាននូវសុខដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាល។

ដោយឡែក លោក អាត់ ធន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា (C-CAWDU) បានគូសបញ្ជាក់ថា ការចូលរួមរបស់រាជរដ្ឋាភិបាលដែលមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវត្តមានមួយដ៏មានសារសំខាន់ណាស់សម្រាប់ផ្សារភ្ជាប់រវាងភាគីរាជរដ្ឋាភិបាល និយោជក សង្គមស៊ីវិល ដើម្បីធ្វើការដោះស្រាយរួមគ្នា ដែលទាំងនេះគឺជាយន្តការមួយមានសារសំខាន់ណាស់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

លោក អាត់ ធន់ បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើការលើកឡើងរបស់លោក ហេង សួរ ដែលបញ្ជាក់ពីការចេះដាក់បញ្ហានៅលើតុដើម្បីពិភាក្សាគ្នាដោយស្មោះត្រង់ ដោយចំពោះ ពុំមានការវាយប្រហារគ្នាពីក្រោយខ្នងដែលធ្វើឱ្យបាត់បងប្រយោជន៍របស់កម្មករនិយោជិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម