ព័ត៌មានជាតិ
អ្នកកោះកុង គាំទ្រឲ្យមានការផាកពិន័យ និងផ្តន្ទាទោសអ្នកមិនគោរពច្បាប់ទប់ស្កាត់កូវីដ
ពលរដ្ឋប្រុសស្រីនៅខេត្តកោះកុង ពេញចិត្តនឹងមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយពួកគេចង់ឲ្យអាជ្ញាធរជំនាញផាកពិន័យ និងផ្តន្ទាទោសចំពោះបុគ្គលណាមិនបានគោរពតាមច្បាប់ដែលមានចែង។

លោក សុគន្ធារ៉ា អាជីវករលក់ដូរភេសជ្ជៈនៅផ្សារដងទង់ និងអ្នកស្រី ហៀង កញ្ញា ពលរដ្ឋរស់នៅក្នុងក្រុងខេរមភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញក្តីគាំទ្រស្រដៀងគ្នាលើការបង្កើតឲ្យមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀតនេះឡើង។



ពលរដ្ឋទាំង២រូបបន្ថែមថា ការមានច្បាប់ដូច្នេះ ជាចលាករសំខាន់ក្នុងការធ្វើឲ្យពលរដ្ឋទូទៅកាន់តែចូលរួមគោរពវិធានការទប់ស្កាត់ជំងឺកូវីដកាន់តែមានប្រសិទ្ធភាព បើធៀបនឹងការមិនទាន់មានពលរដ្ឋឆក់ល្វែងមិនសូវអើពើប៉ុន្មាននោះទេ ចំពោះការធ្វើអនាម័យសុខភាព ដូចជាពាក់ម៉ាស់តាមទីសាធារណៈ អង្គុយជួបជុំក្បែរៗគ្នា និងមានកម្មវិធីដែលអាជ្ញាធរហាមឃាត់ជាដើម។ លោក សុគន្ធារ៉ា និងអ្នកស្រី កញ្ញា កត់សម្គាល់ថា កន្លងទៅមានពលរដ្ឋខ្មែរមួយចំនួនតិច គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចហ៊ានលួចលាក់ដឹកជញ្ជូនជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័ក។ នេះជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ ដើមហេតុធ្វើឲ្យអត្រាឆ្លងរីករាលដាលជំងឺកូវីដក្នុងសហគមន៍ពិបាកនឹងទប់ស្កាត់។
ដូច្នេះពួកគាត់សូមឲ្យអាជ្ញាធរ ផ្តន្ទាទោសក្រុមជនបំពាននឹងច្បាប់ទាំងអស់ឲ្យបានម៉ត់ចត់បំផុត ជៀសវាងធ្វើជាគំរូអាក្រក់ដល់មនុស្សដទៃទៀត។ នៅពេលមានច្បាប់ហើយ អំពាវនាវដដល់មនុស្សគ្រប់គ្នាចូលរួមគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ទើបសម្រេចបានជោគជ័យលើការប្រឆាំងកូវីដ១៩ជាមួយរាជរដ្ឋាភិបាល។
ក្រុមពលរដ្ឋ និងអាជីវករនៅខេត្តកោះកុង ក៏ថ្លែងអំណរគុណជូនចំពោះសម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលគិតគូរពីសុខុមាលភាពពលរដ្ឋទូទាំង ខណៈជំងឺកូវីដកំពុងឆ្លងរីករាលដាលក្នុងសហគមន៍ពី១ថ្ងៃទៅ១ថ្ងៃ។ ជាក់ស្តែង កម្ពុជាមានមនុស្ស២នាក់ហើយដោយស្លាប់ដោយជំងឺមួយនេះ។ គួរជម្រាបថា គេសង្កេតឃើញថា ៣ទៅ៤ថ្ងៃមកនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងនៅខេត្តកោះកុង ហាក់ចូលរួមអនុវត្តគោរពបានចំនួនជាងមុន បើធៀបនឹងពេលមិនមានច្បាប់នេះ ដោយម្នាក់ម៉ាស់ស្ទើរគ្រប់ៗគ្នារាល់ធ្វើដំណើរចេញក្រៅផ្ទះ។

យោងតាមជំពូកទី៣ មាត្រា៧នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ចែងថា អំពើគេសវេសពីការធ្វើចត្តាឡីស័កឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ ដែលពិន័យជាប្រាក់ចាប់ពី២០ម៉ឺនរៀលដល់១លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ។


ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ត្រូវបានប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ២០២១ថ្មីៗ ក្នុងគោលបំណងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច នៅប្រទេសកម្ពុជា៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ រដ្ឋបាលខេត្តកែប ដាក់រនាំងត្រួតពិនិត្យអ្នកធ្វើដំណើរតាមដងផ្លូវ និងផ្អាកការជួបជុំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី