Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​បេសកកម្ម​ប្រកបដោយ​ជោគជ័យ​របស់ ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈ​ពេល​អនុញ្ញាតឱ្យ លោក​ ង្វៀន ហួយ​តាំង ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​ជម្រាបលា​ពេល​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ចន្ទ ៩​ កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ​៩ ខែធ្នូ ឆ្នាំ​ ២០២៤ នៅ​វិមាន​ ៧​ មករា។

លោក​ ង្វៀន ហួយ​តាំង បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ចូលជួប​សម្តែង​ការគួរសម។ លោក​ក៏បាន​មាន​ប្រសាសន៍​ថា ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា បាន​ជំរុញឱ្យមាន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ឡើង ជា​ពិសេស​លើ​វិស័យ​វិនិយោគ​, ទេសចរណ៍​, ពាណិជ្ជកម្ម​, អប់រំ​, និង​វិស័យ​សុខាភិបាល​ជាដើម​។​ល។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​បេសកកម្ម​ការទូត​ដ៏​ល្អ​នេះ ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង និង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​ពី​គ្រប់​លំដាប់ថ្នាក់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ លោក​ ង្វៀន ហួយ​តាំង ដែល​បាន​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ក្នុង​ការ​បំពេញ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ហើយ​ សម្តេច​ក៏បាន​ជូនពរ​ឱ្យ​លោក ង្វៀន ហួយ​តាំង បានទទួល​ជោគជ័យ​ជា​បន្តទៀតនៅលើ​រាល់​កិច្ចការ​របស់​លោក​ទៅ​ថ្ងៃ​អនាគត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម