ព័ត៌មានជាតិ
កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន
កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ថ្មីៗ នេះ នៅសាកលវិទ្យាល័យធនធានមនុស្ស វិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សាកលវិទ្យាល័យធនធានមនុស្ស បានរួមគ្នារៀបចំកិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ដើម្បីរួមគ្នាទស្សនាពន្លឺ នៃវប្បធម៌ សន្ទនាអំពីមិត្តភាពកម្ពុជា-ចិន។

លោកស្រី XU XIAOXIA (អារុណ) ប្រធានផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា ក្នុងឆ្នាំដែលជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជននេះ វិទ្យុមិត្តភាពកម្ពុជា-ចិន បានផ្សាយចេញជាពិសេស ភាពយន្តឯកសារ “កំណប់ប្រទេសចិន” ដោយប្រើប្រាស់រូបភាពចក្ខុវិញ្ញាណសំបូរបែបបង្ហាញយ៉ាងរស់រវើកអំពីប្រវត្តិសាស្ត្រយូរលង់ វប្បធម៌ដ៏ផូរផង់ និង ទំនៀមទម្លាប់ប្រពៃណីពហុបែបរបស់ប្រទេសចិន។ តាមរយៈទម្រង់បង្ហាញប្រកបដោយភាពរស់រវើក កម្មវិធីទាំងនេះអាចជួយពួកយើងកាន់តែអាចស្វែងយល់អំពីទស្សនៈគុណតម្លៃ និង ជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឡើងថ្លែងចែករំលែកនូវចំណេះដឹងស្ដីពីប្រទេសចិន និងគន្លឹះមួយចំនួនដែលជំរុញឱ្យអ្នកចូលរួមទាំងអស់បានស្វែងយល់ពីប្រទេសចិនកាន់តែស៊ីជម្រៅ ដើម្បីបន្ស៊ីជាមួយវប្បធម៌អរិយធម៌ប្រទេសកម្ពុជា។ ជាពិសេសរួមគ្នាកសាងជោគវាសនារួមកម្ពុជា។

លោកបណ្ឌិត ឈុន ណុច សកលវិទ្យាធិការរង នៃសាកលវិទ្យាល័យធនធានមនុស្ស បានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្តល់នូវគុណតម្លៃដល់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាយុវជនផ្សេងទៀតបានស្វែងយល់ពីប្រទេសចិន និងទទួលបានចំណេះដឹងថ្មីៗ។

លោកបញ្ជាក់ថា តាមរយៈវីដេអូចាក់បញ្ចាំងនេះ បានរំលេចឱ្យឃើញពីប្រពៃណីវប្បធម៌របស់ចិន និងវប្បធម៌កម្ពុជា។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យសិស្ស-និស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីចាប់យកឱកាសទៅបន្តការសិក្សានៅប្រទេសចិន រួមចំណែកក្នុងរង្វង់ នៃកិច្ចសហការផ្លាស់ប្ដូរធនធានមនុស្សរវាងកម្ពុជា-ចិន ដោយផ្តោតលើការសិក្សាភាសាចិនជាអាទិភាពផងដែរ។

និស្សិត និងយុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការសប្បាយរីករាយ និងចាត់ទុកថា បានទទួលនូវចំណេះដឹងកាន់តែស៊ីជម្រៅរវាងទំនាក់ទំនងកម្ពុជា-ចិន។

តាមរយៈសារជូនពរ ជូនចំពោះ វិទ្យុមិត្តភាពកម្ពុជា-ចិន ក្នុងឱកាសកិច្ចពិភាក្សាស្ដីពីកម្មវិធីវីដេអូឯកសារ «កំណប់ប្រទេសចិន»នេះ លោក ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ឱកាសដល់មិត្តកម្ពុជាបានស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនៀមទម្លាប់ និងប្រពៃណីចិន ថែមទាំងបានបន្ថែមខ្លឹមសារថ្មីក្នុងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសចិន ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?