ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញឲ្យមន្ត្រីយកចិត្តទុកដាក់ឃ្លាំមើលតាមច្រកព្រំដែនទប់ស្កាត់ការវិវត្តនៃជំងឺឆ្លងថ្មីៗ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញឱ្យមន្ត្រីសុខាភិបាលត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់គ្រប់ច្រកតាមព្រំដែននានា ដើម្បីឃ្លាំមើលចរន្តនៃការវិវត្តជំងឺឆ្លងក្នុងតំបន់ និងពិភពលោក ក្នុងស្មារតីបុរេសកម្ម និងត្រៀមធ្វើអន្តរាគមន៍បន្ទាន់។

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី០៩ធ្នូ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកសូមបន្តបំពេញតួនាទីភារកិច្ចឱ្យបានសកម្មបន្ថែមទៀត ទាំងកម្រិតនាយកដ្ឋាន និងការិយាល័យ និងមន្រ្តីរាជការ បុគ្គលិកតាមរយៈឥរិយាបថបុរេសកម្មដោយត្រូវឆ្លុះបញ្ចាំងគ្រប់រូបភាពការងារជាមួយលទ្ធផលដែលវាស់វែងបាន។
លោករដ្ឋមន្ត្រីបានបន្តថា «សូមបន្តស្មារតីបុរេសកម្ម និងកាន់តែត្រូវឆ្លុះបញ្ចាំងផែនការការងារតាមរយៈសកម្មភាព
និងលទ្ធផលដែលវាស់វែងបាន ជាពិសេសបង្កើនការងារផ្សព្វផ្សាយសារអប់រំសុខភាពអោយកាន់តែទូលំទូលាយដល់សហគមន៍»។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗ ជូនថ្នាក់ដឹកនាំក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួនសំដៅបង្កើនប្រសិទ្ធភាពការងារ និងលទ្ធផលក្នុងនោះត្រូវបង្កើនការផ្សព្វផ្សាយគ្រប់រូបភាព ជាពិសេស សារលើកកម្ពស់សុខភាព ដោយភាពបុរេសកម្ម និងប្រកបដោយនវានុវត្តន៍។ បន្តពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលដោយសហការជាមួយអជ្ញាធរមូលដ្ឋានក្នុងការពិនិត្យមើលការផ្តល់សេវារបស់មូលដ្ឋានសេវាសុខា
ភិបាលឯកជន ដែលមិនមានច្បាប់ ឬអនុវត្តលើសពីអ្វីដែលច្បាប់និយាមប្រតិបត្តិអនុញ្ញាត។ បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានសុខាភិបាលផ្សេងៗ ដែលត្រូវឈរលើភាពត្រឹមត្រូវ ច្បាស់លាស់បែបវិទ្យាសាស្ត្រ និងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់នៅគ្រប់ច្រកឃ្លាំមើល ខេត្ត-ក្រុង និងចរន្តនៃការវិវត្តជំងឺឆ្លងក្នុងតំបន់
និងពិភពលោក ក្នងស្មារតីបុរេសកម្ម និងត្រៀមធ្វើអន្តរាគមន៍បន្ទាន់៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា