ព័ត៌មានជាតិ
សិក្ខាកាម២៣រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូកីឡាវាយកូនឃ្លីលើតុដោយជោគជ័យ
វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អន្តរជាតិ និងកីឡាវាយកូនឃ្លីលើតុប៉ារ៉ាកម្រិត១ និងការបោះជំរុំហ្វឹកហាត់ បានបញ្ចប់ទៅភាពជោគជ័យ។
ក្នុងពិធីបិទវគ្គវគ្គបណ្តុះបណ្តាលនេះ មានវត្តមានតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងនាយកដ្ឋានអភិវឌ្ឍកីឡាវាយកូនឃ្លីលើតុរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) បានចូលរួមជាគណៈអធិបតីដើម្បីផ្ដល់វិញ្ញាបនបត្រ ដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សា។
សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា បានក្លាយជាធនធានសំខាន់ក្នុងការអភិវឌ្ឍនកីឡាវាយកូនឃ្លីលើតុ និងលើកស្ទួយវិស័យមួយនេះ ដើម្បីសម្រេចបាននៅសមិទ្ធផលថ្នាក់ទាំងជាតិ និងអន្ដរជាតិនាពេលខាងមុខ។
លោក ប៊ុយ សោភ័ណ្ឌ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុចា បានលើកឡើងថា ៖«ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់តែបានយកចិត្តទុកដាក់ ស្រូបយកចំណេះដឹងថ្មីៗ និងគោលការណ៍គ្រឹះនៃបង្វឹកកីឡាវាយកូនឃ្លីលើតុ។ វគ្គបណ្ដុះបណ្ដាលនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជា។ ខ្ញុំសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបច្ចេកទេសថ្មីៗ យកទៅប្រើប្រាស់ និងអនុវត្តជាក់ស្តែង ជំរុញអត្ដពលិកឲ្យទទួលបានជោគជ័យ»។
ក្នុងរយៈមួយសប្តាហ៍ សិក្ខាកាមដែលចូលរួមពិតជាបានរៀនសូត្រ និងចំណេះដឹងថ្មីៗបន្ថែម ដើម្បីយកទៅពង្រឹងលើជំនាញដែលខ្លួនមានស្រាប់។ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុមាន១២វិញ្ញាសា៖
-ការបង្វឹកកម្រិតដំបូង និង តាមសាលារៀន (Beginner & School Level Coaching)
-មគ្គុទ្ទេសក៍ជំនួយអំពីការសង្គ្រោះបឋមកម្រិតស្រាល (Minor First Aid Guide)
-សកម្មភាពសប្បាយៗសម្រាប់បង្ហាត់កីឡាវាយកូនឃ្លីលើតុ (Table Tennis Fun Activities)
-ដំណាក់កាលមូលដ្ឋាន និងកម្រិតខ្ពស់ (Basic & Advanced Strokes)
-បច្ចេកទេសចេញសេវា (Serving Techniques)
-មូលដ្ឋានគ្រឹះនៃការដេផ្លាសេ ឬការបំលះទី (Basic Footwork)
-បច្ចេកទេសបោះបាល់ច្រើន (Multi Ball techniques)
-ប្រវត្តិ និងច្បាប់កីឡាវាយកូឃ្លីលើតុសម្រាប់ប៉ារ៉ា (History & Rules of Para Table Tennis)
-ការអប់រំកាយកម្រិតមូលដ្ឋាន (Basic Physical Training)
-ការរៀបចំផ្លូវចិត្តជាមូលដ្ឋាន / ដំណើរការចិត្តសាស្ត្រកីឡា (Basic Mental Preparation / Sports Psychology Process)
-ការចាត់ថ្នាក់កីឡាវាយកូនឃ្លីលើតុសម្រាប់ប៉ារ៉ា (Para Table Tennis Classification)
-ការរៀបចំ និងគ្រប់គ្រងការប្រកួត (Tournament Organisation & Competition Management)
សរុបសិក្ខាកាមសរុប២៣នាក់ក្នុងចំណោម២៥នាក់ ស្មើរនឹង៩២% ដែលជាចំនួនដ៏ល្អសម្រាប់វគ្គសិក្សា ITTF កម្រិត១៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ