Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ចាត់ទុកការដែលពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសជារឿងធម្មតា ត្បិតប្រទេសផ្សេងក៏ដូចគ្នា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការដែលប្រជាពលរដ្ឋខ្មែរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសជារឿងដែលទូទៅ មិនមែនជាបញ្ហាចោទលើវិស័យសុខាភិបាលកម្ពុជាឡើយ ត្បិតថាប្រទេសផ្សេងៗនៅលើពិភពលោកនេះ តែងតែមានប្រជាពលរដ្ឋខ្លួនចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសដូចគ្នាដែរ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖«  ពិតណាស់ប្រជាពលរដ្ឋខ្លះ អ្នកមានលទ្ធភាព គាត់ចេញទៅព្យាបាលនៅក្រៅ វាអត់ខុសពីប្រទេសផ្សេងៗ! ប្រជាពលរដ្ឋខ្លះចេញទៅព្យាបាលនៅថៃ ថៃទៅព្យាបាលនៅជប៉ុន ជប៉ុនទៅព្យាបាលនៅអាមេរិក តាមជំនាញ »។

​ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិ​បាលកម្ពុជាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀត បំពាក់ឧបករណ៍ទំនើបៗ និងផ្ដល់ថ្នាំឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋមិនមានលទ្ធភាពចេញទៅព្យាបាលនៅក្រៅប្រទេស ទទួលបានសេវាសុខាភិបាលក្នុងស្រុកមួយប្រកបដោយគុណភាពល្អប្រសើរ។

សម្ដេចធិបតី ក៏បានអះអាងដែរថា រដ្ឋាភិបាល នឹងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់នៅក្នុងខេត្តកំពង់ចាម និងសៀមរាប ដើម្បីបង្ខិតសេវាសុខាភិបាលទំនើបឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅតាមខេត្តដែលឆ្ងាយពីរាជធានីភ្នំពេញទទួលបានការព្យាបាលជំងឺកម្រិតធ្ងន់ទាន់ពេល ដោយមិនបាច់ចំណាយពេលវេលា និងថវិការមករាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានឱ្យដឹងថា​ ក្នុងឆ្នាំ២០២៣​កន្លងទៅ ប្រជាពលរដ្ឋកម្ពុជា​ចន្លោះពី២០-២៥ម៉ឺននាក់  បានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ចំណែកពលរដ្ឋជាង១៣លាននាក់ ទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យក្នុងស្រុក។

រដ្ឋមន្ត្រីសុខាភិបាល អះអាងថា កម្ពុជា មិនខុសពីប្រទេសចំនួននៅក្នុងតំបន់អាស៊ានឡើយ ដោយសារតែប្រទេសក្នុងនៅតំបន់អាស៊ាន តែងតែបើកឱ្យអ្នកជំងឺចេញទៅក្រៅប្រទេសរបស់ខ្លួន ដើម្បីប្រើប្រាស់សេវាសុខាភិបាលនៅបរទេស ដែលការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ជាជម្រើសរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម