Connect with us

ព័ត៌មានជាតិ

តើគួរធ្វើបែបណាខ្លះ ទើបអាចចូលទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាចុងសប្តាហ៍នេះបាន?

បានផុស

នៅ

ឆ្នាំនេះ គឺជាលើកទី៤ នៃការរៀបចំការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដោយមានគាំទ្រ ពីកងទ័ពជើងអាកាសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្ហាញយន្តហោះ ផលិតផលបច្ចេកវិទ្យារបស់សិស្ស និស្សិត។ កម្មវិធីនេះ ក៏បើកឱ្យចូលទស្សនាដោយសេរីផងដែរ ប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង។ ដូច្នេះ សម្រាប់អ្នកដែលចង់ចូលរួមពិព័រណ៍ គួរធ្វើបែបណាខ្លះទើបអាចទស្សនាបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមហ្វេសប៊ុកផ្លូវការរបស់ Air & Tech Show – ពិព័រណ៍យន្តហោះ & បច្ចេកវិទ្យា បានឱ្យដឹងថា ដំបូងឡើយ លោកអ្នកត្រូវចុះឈ្មោះតាមរយៈតំណភ្ជាប់ ( https://airandtech.show/ ) បន្ទាប់មក លោកអ្នកចូលបំពេញព័ត៌មានផ្ទាល់ខ្លួន រួចថតប័ណ្ណអត្តសញ្ញាណ និងថតរូប SELFIE របស់ខ្លួន។

ចំពោះរូបថតបណ្ណអត្តសញ្ញាណ លោកអ្នកអាចថតបានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ប័ណ្ណបើកបរ កាតបុគ្គលិក កាតសិស្ស សំបុត្រកំណើត ។ល។ រីឯ ការថតរូប SELFIE របស់ខ្លួនវិញ មិនតម្រូវឱ្យពាក់មួក ពាក់វ៉ែនតា និងពាក់ម៉ាស់ឡើយ។ បន្ទាប់ពីចុះឈ្មោះរួចហើយ លោកអ្នកត្រូវចុចលើប្រអប់តូចមួយដែលបានសរសេរថា “ខ្ញុំបានពិនិត្យថាព័ត៌មានដែលបានបញ្ជូលពិតជាត្រឹមត្រូវ” រួចចុចលើប៊ូតុង “ចុះឈ្មោះ” បន្ទាប់មកលោកអ្នកនឹងទទួលបានសំបុត្រ ហើយលោកអ្នកត្រូវរក្សាទុក (Save) ឬ Sreenshot ទុកបង្ហាញពេលទៅដល់កន្លែងរៀបចំកម្មវិធី។

ក្រោយពីចុះឈ្មោះរួច លោកអ្នកអាចស្វែងរកទីតាំងស្តង់ចុះឈ្មោះ នៅថ្ងៃរៀបចំកម្មវិធីផ្ទាល់ ដើម្បីយកសំបុត្រ ។ នៅពេលទៅដល់ លោកអ្នកគ្រាន់តែបង្ហាញសំបុត្រដែលបានរក្សាទុកនោះ ទៅកាន់ក្រុមការងារជាការស្រេច។

សូមជម្រាបថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រៀបចំឡើងដើម្បីបំផុសទឹកចិត្តយុវជន និងយុវជនដែលមានទេពកោសល្យរបស់កម្ពុជា ដែលចង់យល់ដឹងបន្ថែមអំពីឯកទេសខាងយន្តហោះ និងបច្ចេកវិទ្យា។ បន្ថែមពីនេះ ក៏ផ្តល់ឱ្យសាធារណជន យុវជន និងសិស្សានុសិស្សដែលបានចូលរួម ទទួលបាន បទពិសោធ និងចំណេះដឹងថ្មី ព្រមទាំងព័ត៌មានផ្សេងៗក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ក៏ដូចជាពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ជាពិសេសនោះគឺ បទពិសោធអ្នកបើកយន្តហោះដែលឈរនៅក្បែរយន្តហោះផា្ទល់តែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម