ព័ត៌មានជាតិ
សម្ដេចធិបតី ប្រាប់ឱ្យអ្នកលក់ផលិតផល ត្រូវឈប់លក់ភ្លាម បើអ្នកជំនាញរកឃើញប៉ះពាល់សុខភាព ទោះសល់ស្តុកច្រើនក៏ដោយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រាប់ឱ្យអ្នកលក់ផលិតផលអនឡាញ អាហារបំប៉ន គ្រឿងសម្អាង និងផលិតផលដទៃទៀតដែលនាំចូលមកពីក្រៅប្រទេស ត្រូវឈប់លក់ជាបន្ទាន់ ក្នុងករណីអ្នកជំនាញរកឃើញថាផលិតផលនោះគ្មានគុណភាព ប៉ះពាល់ដល់អ្នកប្រើប្រាស់ ទោះបីជាផលិតផលដែលនាំចូលមកនោះនៅក្នុងស្តុកច្រើនប៉ុណ្ណាក៏ដោយ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖« យើងទៅទិញផលិតផលមកពីក្រៅប្រទេសយកមកលក់ ហើយផលិតផលហ្នឹងនៅស្រុកគេអូខេ(មិនប៉ះពាល់សុខភាពអ្នកប្រើ) ក្រោយមកបាន FDA គេរកឃើញថាអាហ្នឹង (ប៉ះពាល់សុខភាព)យើងវាអត់ខុសទេ តែនៅពេលដែលយើងដឹងថាអាហ្នឹងវាខូច ត្រូវផ្អាកលក់ភ្លាម! »។

សម្ដេចធិបតី ក៏បានដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី០៦ ខែធ្នូ ថ្មីៗ នេះ ក្រសួងសុខាភិបាល បានស្នើពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតមានវិការៈ ដែលបង្កើតឡើង ដើម្បីដាក់ទោសអ្នកដែលអ្នកដែលលក់បន្តផលិតផលប៉ះពាល់សុខភាព ក្នុងករណីរកអ្នកផលិត ឬនាំចូលមិនឃើញ ប៉ុន្តែត្រូវអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្រេចឱ្យទុកសេចក្ដីព្រាងច្បាប់នេះមួយអន្លើសិន ដោយត្រូវប្រើប្រាស់ច្បាប់ចាស់ដែលមានសិន។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ថ្លែងដូច្នេះ ៖« ថ្ងៃសុក្រមុន ខ្ញុំឱ្យច្បាប់មួយ ប្រុងឆ្លង រឿងផលិតផលវិការៈ បើសិនជារបស់ហ្នឹងខូចរកអ្នកលក់អត់ឃើញចាប់ ចាប់អ្នក ដាក់ទោសអ្នកលក់បន្ត អត់បានទេ! ប៉ះទាំងអស់ ព្រោះជួនកាល គាត់អត់ដឹង។ របស់ខ្លះ គេលក់ដាច់គគោកនៅថៃនៅអីយកមកលក់ចែកចាយដែរ ស្រាប់តែក្រោយមក នៅនោះគេទើបរកឃើញ យើងដឹងភ្លាម ពីមុនយើងអត់ដឹងកំហុស ដោយសារយើងអត់ដឹង ដោយសារគេប្រាប់ ហើយនៅខាងណោះ គេគិតថាវាល្អ ដល់ពេលឥឡូវវាមានបញ្ហាភ្លាមត្រូវផ្អាកភ្លាម! ត្រូវជូនព័ត៌មានទៅ អាហ្នឹងស្វ័យទទួលខុសត្រូវ ។តែបើដឹងហើយថាអាហ្នឹងធ្វើទៅខូចសុខភាព តែដោយសារសល់ស្តុកប្រហែលមួយតោនត្រូវលក់ឱ្យអស់ចប់បាត់ហើយ! »។

ជាមួយគ្នានេះ សម្ដេចធិបតី បានស្នើសុំឱ្យអ្នកនាំចូលផលិតផលពីក្រៅប្រទេសយកមកលក់នៅកម្ពុជា ត្រូវចេះស្វ័យត្រួតពិនិត្យសិក្សាដោយខ្លួនឯងអំពីផលប៉ះពាល់ នៃផលិតផលនានាជាមុន គិតពីគុណភាព នឹងសុខភាពអ្នកប្រើប្រាស់ នឹងដើម្បីបានជាផលបុណ្យពីការនាំចូលផលិតផលយកមកលក់ឱ្យពលរដ្ឋខ្មែរអ្នកប្រើប្រាស់ និងជៀសវាងការទទួលទោសចំពោះមុខច្បាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ភាពជោគជ័យលើវិស័យគ្រប់យ៉ាងនៅកម្ពុជា គឺកើតឡើងទៅបានអាស្រ័យដោយមានការចូលរួមជាធ្លុងមួយពីសំណាក់ភាគីពលរដ្ឋ ឯកជន និងរដ្ឋាភិបាល៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា