Connect with us

ព័ត៌មានជាតិ

កម្មករ-និយោជិត ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គម តាមរយៈ ប.ស.ស សម្រាប់កម្មករ-និយោជិត

បានផុស

នៅ

កម្មករ-និយោជិត បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​គោលនយោបាយ​កិច្ច​គាំពារ​សង្គម តាមរយៈ​ការ​ផ្តល់​អត្ថប្រយោជន៍​លើ​របប​សន្តិសុខ​សង្គម​ដល់​កម្មករ-និយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​កម្មករ-និយោជិត បែបនេះ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី ៧៦ ក្រោម​ប្រធានបទ “​សិទ្ធិ​សេរីភាព​សហជីព សមាគម និង​ប្រព័ន្ធ​គាំពារ​សង្គម​” កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៤។

លោកស្រី សួន សូត្រ ជា​កម្មករ-និយោជិត នៃ​រោងចក្រ ម៉េងដា រាជធានី​ភ្នំពេញ លើក​ឡើង​ថា ខ្លួន​មាន​បណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) ចាប់​តាំងពី​ចូល​ធ្វើការ​ជា​កម្មករ​រោងចក្រ ហើយ​និយោជក​ជា​អ្នក​បង់ថ្លៃ​វិភាគទាន​ឱ្យ​ទាំងស្រុង។ តាមរយៈ​របប​សន្តិសុខ​សង្គម​មួយ​នេះ បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​លោកស្រី​ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ។ លោកស្រី​មិន​មាន​ការ​ព្រួយបារម្ភ​លើ​សេវា​ថែទាំ​សុខភាព​ដែល​ចំណាយ​ប្រាក់​ច្រើន​ទៀត​នោះ​ទេ ពីព្រោះ​រាល់​ការ​ទៅ​ពិនិត្យ​សុខភាព និង​ការ​ព្យាបាល មិន​មាន​ការ​បង់​ប្រាក់ និង​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​មន្ទីរពេទ្យ។

លោកស្រី​មើល​ឃើញ​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​លើ​ជីវភាព​របស់​កម្មករ-និយោជិត ដែល​ធ្វើ​ឱ្យ​ពួកគេ​អាច​ចំណេញ និង​អាច​សន្សំ​ថវិកា​បាន​មួយ​ផ្នែក លើ​ថ្លៃ​សេវា​ពិនិត្យ និង​ថែទាំ​សុខភាព​របស់​ពួកគេ។ លោកស្រី​សប្បាយចិត្ត​នៅ​ពេល​មាន​ការ​គិតគូរ​ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​មាន​អត្ថប្រយោជន៍​មួយ​នេះ។

ដោយឡែក លោក ស៊ុន ប៊ុនធឿន ដែល​ជា​កម្មករ នៃ​រោងចក្រ ម៉េងដា បាន​គូស​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ កម្មករ-និយោជិត ទាំងអស់ នៅ​ទូទាំង​ប្រទេស អាច​ប្រើ​បណ្ណ ប​.​ស​.​ស ដើម្បី​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​ដោយ​មិន​គិត​ថ្លៃ និង​គ្រប់ពេលវេលា។ តាមរយៈ បណ្ណ​ប​.​ស​.​ស នេះ​ហើយ ធ្វើ​ឱ្យ​កម្មករ-និយោជិត មាន​លទ្ធភាព​ថែរក្សា​សុខភាព​ប្រសើរ​ជាង​មុន ហើយ​អាច​ឱ្យ​កម្មករ-និយោជិត អាច​សន្សំ​ប្រាក់​បាន​មួយ​ចំនួន បន្ទាប់ពី​និយោជក​ជា​អ្នករ៉ាប់រង​បង់​សេវា​ប្រចាំខែ។

កម្មករ​រោងចក្រ​រូប​នេះ​មើល​ឃើញ​ថា តាមរយៈ​គោលនយោបាយ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត មក​លើ កម្មករ-និយោជិត វា​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ច​គាំពារ​សង្គម​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។ ទាំងនេះ​គឺជា​ការ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​មក​លើ​កម្មករ-និយោជិត ពីព្រោះ​កាលណា​កម្មករ-និយោជិត​មាន​សុខុមាលភាព​ល្អ នោះ​ផលិតភាព​ការងារ​ក្នុង​រោងចក្រ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។

ចំពោះ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី ៧៦ នៅ​ឆ្នាំ ២០២៤ នេះ​ដែរ កម្មករ-និយោជិត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​មក​ចូលរួម​ផ្ទាល់​ជាមួយ​កម្មករ-និយោជិត ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ។ កម្មករ-និយោជិត ថា ការ​មក​ចូលរួម​ផ្ទាល់​របស់ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ គឺជា​ការ​ស្តាប់​សំឡេង​ស្នើសុំ​ផ្ទាល់​របស់​កម្មករ-និយោជិត ហើយ​អាច​ដោះស្រាយ​បាន​លទ្ធផល​ជា​អតិបរមា​ជូន​កម្មករ-និយោជិត​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម