ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅជុំវិញបរិវេណផ្សារដើមស្រល់
កាលពីល្ងាចថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានចាត់កម្លាំងការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងកម្លាំងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងការលក់ដូរតាមចិញ្ចើមផ្លូវបេតុង នៅផ្សារដើមស្រល់ ស្ថិតក្នុងភូមិ ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឈួន សុថាត អនុប្រធានកម្លាំងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ បានឱ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ដោយមានការចង្អុលបង្ហាញពី លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានចាត់ក្រុមការងារឱ្យចុះរៀបចំសណ្ដាប់ធ្នាប់ និងអប់រំណែនាំដល់ក្រុមអាជីវករលក់ដូរនៅតាមផ្ទះ ជុំវិញផ្សារ ឱ្យដាក់តាំងលក់ទំនិញ របស់របរ តាមផ្លូវបេតុង ជុំវិញផ្សារដើមស្រល់ ត្រូវរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងរក្សាបានសោភ័ណភាព បរិស្ថាន អនាម័យល្អ ទីក្រុងផងដែរ។

ប្រភពបានបន្តថា ពិតណាស់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះត្រូវអនុវត្តតាមមតិភាគច្រើន។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរ ត្រូវចូលរួមទាំងអស់គ្នា និងបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកបរបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

ក្នុងនោះដែរ ក្រុមការងារ ក៏បានសំណូមពរដល់ក្រុមអាជីវករដែលមានផ្ទះជុំវិញផ្សារទាំងអស់គ្នា សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យមានលំហូរចរាចរណ៍ មានបរិស្ថាន អនាម័យល្អ និងសណ្ដាប់ធ្នាប់ល្អ៕
អត្ថបទ ៖ សំណាង






-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ចរាចរណ៍១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក