ព័ត៌មានជាតិ
អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតក្នុងប្រទេសកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
ក្នុងពេលឆាប់ៗខាងមុខ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតរបស់ខ្លួនប្រចាំនៅក្នុងប្រទេសកម្ពុជាតែម្ដង ដើម្បីជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ខណៈបច្ចុប្បន្ន ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ដំណឹងបើកស្ថានទូតនេះ ត្រូវបានទម្លាយឱ្យដឹងដោយប្រធានសភាអារ៉ាប៊ីសាអូឌីត នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅរាជធានីរីយ៉ាដ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត បានប្រាប់សម្ដេចតេជោ ថា អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយលោក ថា ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសប្រទេសទាំងពីរ។

លោកប្រធានសភា គូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យសេដ្ឋកិច្ច វិស័យសាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត ខណៈប្រទេសជាច្រើនមានទំនាក់ទនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។
សម្រាប់ទំនាក់ទំនងជាទ្វេភាគីជាមួយកម្ពុជា លោក បានបញ្ជាក់ជូនសម្ដេចតេជោ ថា ក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការមួយទទួលបន្ទុកជាមួយនឹងកម្ពុជា ក៏ប៉ុន្តែ ទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយទេ។ ដូច្នេះ លោក ចង់ឃើញគណៈកម្មការទាំងសងខាងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានច្រើននៅពេលអនាគត ហើយលោក ក៏រីករាយនឹងធ្វើការជាមួយសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដោយផ្ទាល់។

ភ្ជាប់ជាមួយគ្នានេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ លោកប្រធានសភាអារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់អារ៉ាប៊ីសាអូឌីត ពេលនេះ នឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់ភាគីអារ៉ាប៊ីសាអូឌីត ថា ប្រទេសទាំងពីរ ដែលជាប្រទេសប្រកាន់របបរាជាធិបតេយ្យដូចគ្នា ត្រូវតែរឹតចំណងមេត្រីភាពជាមួយគ្នាឱ្យបានរឹងមាំ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា