ព័ត៌មានជាតិ
សូមកុំភ្ញាក់ផ្អើល ខណៈនេះគ្រូពេទ្យចុះទៅយកសំណាកពីអ្នកពាក់ព័ន្ធក្នុងបុរី ប៉េង ហួត ជាលើកទី២ទេ
អាជ្ញាធរខណ្ឌច្បារអំពៅ បានសហការណ៍ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅយកសំណាកពីអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ ជាលើកទី២ក្នុងព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈ។
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង មន្ត្រីសាលាខណ្ឌច្បារអំពៅទទួលបន្ទុកតាមដានសភាពការណ៍ជំងឺកូវីដ១៩បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៤និង១៥ខែមីនានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ សហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានចុះទៅយកសំណាកពីជនជាតិចំនួន៩នាក់ ដែលកំពុងដាក់ខ្លួនជាចត្តាឡីសក័ក្នុងផ្ទះលេខ២៩៧ផ្លូវប៉ូឡារីស(បុរីប៉េង ហួត គម្រោង៧)ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកនោះ។


លោក គុយ គឹមហ៊ាង បានបញ្ជាក់នេះ ជាលើកទី២ហើយ ដែលអាជ្ញាធរនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ ក្នុងព្រឹត្តិការថ្ងៃទី២០ខែកុម្ភៈ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភាន់ច្រឡំខ្លាចក្រែងមានអ្នកវិជ្ជមានកូវីដ១៩នៅទីតាំង ដែលគ្រូពេទ្យទៅយកសំណាកជាលើកទី២។ ហើយការចុះយកសំណាកនេះ គឺធ្វើឡើងរហូតដល់ថ្ងៃទី១៥ខែមីនានេះ រហូតដល់អស់។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៤រហូតដល់១៥ខែមីនានេះ មានចចាមអារ៉ាមថានៅក្នុងបុរី ប៉េង ហួត គម្រោង៧មានអ្នកជាប់វិជ្ជមានកូវីដ១៩ទៀតហើយធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ តែធាតុពិតគ្រូពេទ្យចុះទៅយកសំណាកលើកទី២ ពីអ្នកពាក់ព័ន្ធបន្ទាប់ពីយកសំណាកលើកទី១គឺពុំអវិជ្ជមានទាំងអស់៕
អត្ថបទ៖ នរា
សូមចុចអាន៖ ពលរដ្ឋ៤៧នាក់ ត្រូវអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី