ព័ត៌មានជាតិ
សម្តេចតេជោ ឲ្យអភិបាលខេត្តក្រុងទាំង ២៥ ពិចារណាផ្អាកមង្គលការទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ពិចារណា ក្នុងការផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងធីបុណ្យផ្សេងៗ ដើម្បីទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ក្នុងសហគមន៍ ២០ កុម្ភៈ។
ថ្លែងតាមសារអេឡិចត្រូនិកតេឡេក្រាម នៅថ្ងៃទី១៥ ខែមីនានេះ សម្តេចបញ្ជាក់ថា កន្លងមកសម្តេចបានផ្តល់សិទ្ធិអំណាចទៅឲ្យថ្នាក់ដឹកនាំរាជធានី ខេត្តទាំងអស់ ដែលមានអំណាចបិទបើកករណីផ្សេងៗ កាជួបជុំឬពិធីអ្វីមួយក្នុងដែនដីរបស់ខ្លួន។

សម្តេចពិនិត្យឃើញថា មានខេត្តមួយចំនួន បានប្រកាសផ្អាករៀបចំពិធីមង្គលការ និងជប់លៀង ឬបុណ្យផ្សេងៗហើយ ប៉ុន្តែនៅខេត្តមួយចំនួន មិនទាន់បានគិតគូពីបញ្ហានេះនោះទេ។ សម្តេចស្នើឲ្យខេត្តទាំងអស់ធ្វើការពិចារណា ផ្អាក ឬដាក់ចេញវិធានការ ដោយអង្វរដល់ប្រជាពលរដ្ឋមានការយោគយល់។
ការថ្លែងបែបនេះ បន្ទាប់ពីមានករណីជាប់ពាក់ព័ន្ធនឹងលោក កក្កដា សោភ័ណ្ឌ ដែលមានជំងឺកូវីដហើយបានទៅចូលរួមក្នុងពិធីមង្គលការក្នុងខេត្តតាកែវ មានជាប់ពាក់ព័ន្ធនឹងមនុស្សរាប់រយនាក់ ខណៈអាជ្ញាធរបញ្ជាក់ថា មានមនុស្ស ជិត ៤០០ នាក់មានជាប់ពាក់ព័ន្ធផ្ទាល់ នឹងប្រយោល។
សម្តេចតេជោស្នើថា អាពាហ៍ពិពាហ៍ គួតែត្រូវផ្អាកហើយឲ្យប្រជាពលរដ្ឋគួរធ្វើពិធីសែនព្រេន មុននឹងឈានទៅដល់ការរៀបការមានអាចារ្យចៅមហាត្រឹមត្រូវ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង