Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ACU៖ គ្រប់ពាក្យបណ្តឹងពុករលួយទាំងអស់ត្រូវបានពិនិត្យ ដើម្បីចាត់វិធានការបន្ត

បានផុស

នៅ

អ្នកនាំពាក្យអង្គភាពភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ ថ្លែងប្រាប់ឱ្យដឹងថា គ្រប់ពាក្យបណ្តឹងដែលអង្គភាពទទួលបានពាក់ព័ន្ធពុករលួយ ត្រូវបានយកមកពិនិត្យដើម្បីចាត់វិធានការបន្ត សំដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។

យន្តការនៃការទទួលបណ្តឹងរបស់ ACU មានច្រើនរបៀប ដោយពលរដ្ឋអាចដាក់ពាក្យប្តឹងដោយផ្ទាល់នៅអង្គភាព, តាមរយៈទូរសព្ទ័លេខ ១២៨២, តាមរយៈ ការផ្ញើរសារ អេឡិចត្រូនិច, តាមបញ្ញើប្រៃសនីយ៍កម្ពុជាដោយមិនមានគិតកម្រៃ, និងតាមរយៈប្រអប់ស ជាដើម។

លោក សយ ច័ន្ទវិចិត្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា រាល់ពាក្យបណ្តឹងដែលទទួលបាន ក្រុមការងារនឹងធ្វើការបូករសរុបនៅពេលមានសន្និបាតរបស់អង្គភាព ដោយសង្កត់ធ្ងន់ថា ប្រអប់ស ជាយន្តការទទួលពាក្យប្តឹងមួយដ៏មានប្រសិទ្ធភាព។ លោកបញ្ជាក់ថា៖«ដោយឡែករាល់ពាក្យប្តឹងទាំងអស់ដែលអង្គភាពទទួលបាន តែងមានកិច្ចប្រជុំពិនិត្យសម្រេចនៅថ្ងៃបន្ទាប់ មានន័យថាគ្រប់ពាក្យប្តឹងទាំងអស់អង្គភាពបានពិនិត្យ និងសម្រេចដើម្បីមានចំណាត់ការបន្ត»។

លោកបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗមក ទាំងសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នក្នុងអាណត្តិ ទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងចាត់ទុកការងារកំណែទម្រង់ លើកកម្ពស់ អភិបាលកិច្ច ជាការងារស្នូលដើម្បីអនុវត្តកម្មវិធីនយោបាយ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ទន្ទឹមគ្នានេះ  អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយតែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់លិខិតបទដ្ឋានដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

លោកបញ្ជាក់ទៀតថា អង្គភាពបានត្រៀមខ្លួនជាស្រេច ដើម្បីជំរុញកិច្ចសហការណ៍ជាមួយគ្រប់ភាគីទាំងអស់ទាំងស្ថាប័នសាធារណៈ វិស័យឯកជន​ សង្គមស៊ីវិល និងសាធារណជនទូទៅ ដើម្បីឈានទៅកសាងសង្គមមួយដែលពោរពេញដោយភាពស្អាតស្អំ ពោលគឺ មិនចង់ មិនអាច មិនហ៊ាន ប្រព្រឹត្តិអំពើពុករលួយ។

គួរជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ តែងរៀបចំទិវាជាតិ អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០ មក ហើយឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “សេវាសាធារណៈល្អ រាស្រ្តស្រលាញ់គាំទ្រ”។

ការរៀបចំទិវា ៩ ធ្នូនេះ ធ្វើឡើងក្នុងគោលដៅសំខាន់ៗចំនួន ៥ រួមមាន ១. ជាកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលត្រូវរៀបចំទិវានេះជារៀងរាល់ឆ្នាំ។ ២. លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់ប្រភេទ ពង្រឹងអភិបាលកិច្ច ភាពស្អាតស្អំ យុត្តិធម៌ តម្លាភាព ក្នុងសង្គម ៣. បង្កើនការគាំទ្ររបស់មហាជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ៤. កសាងទំនុកចិត្តរបស់មហាជនក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល និង ៥. អប់រំ ផ្សព្វផ្សាយអំពីផលវិបាកនៃអំពើពុករលួយ។

សម្រាប់ឆ្នាំនេះ អង្គភាពបានរៀបចំទិវានេះ តាមទម្រង់ពីរផ្សេងគ្នា  ១. ចាប់ពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់នឹងថ្ងៃនេះ០៩ ធ្នូ ក្រុមការងារ  អ.ប.ព. ចំនួន ០៧ក្រុម ដែលមានសមាសភាពសរុប ចំនួន ៦៧រូប បានចុះបំពេញភារកិច្ចជំរុញការផ្សព្វផ្សាយជាបន្តបន្ទាប់ “អបអរសាទរទិវាជាតិ អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ” នៅតាមភូមិសាស្រ្តនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ចំនួន០៣ (កំពង់ស្ពឺ តាកែវ និងស្វាយរៀង)  ដល់គោលដៅ សរុប ចំនួន ៤៩ (បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ សរុប ចំនួន២១ និងមន្ទីរ ការិយាល័យចក្រចេញចូលតែមួយខណ្ឌ-ស្រុក អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាល ទីផ្សារ រោងចក្រ ទីប្រជុំជន សរុប ចំនួន២៨) ដោយមានអ្នកចូលរួមផ្ទាល់សរុបប្រមាណ ៤.២៤៥នាក់ ។

ទម្រង់ទី២ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដោយមានកិច្ចសហការពីផលិតកម្មថោន បានប្រារព្ធពិធីប្រគុំតន្រ្តីយ៉ាងអធិកអាធមមួយ ដោយមានការផ្សាយបន្តផ្ទាល់ដោយផេកផ្លូវការរបស់អង្គភាព និងផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ថោនផងដែរ។ ការប្រគុំតន្រ្តីនេះ គឺដើម្បីអបអរទិវាជាតិ អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងជាឱកាសផ្សព្វផ្សាយពីការការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដល់មហាជនទូទៅ ជាពិសេស គឺផ្សព្វផ្សាយសាររបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម