Connect with us

ព័ត៌មានជាតិ

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មានភាពរឹងមាំដូចសព្វថ្ងៃ គឺដោយប្រទេសជាតិមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែលរកបានមកដោយលំបាក បំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តពូនជ្រំ និងថែទាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បើគ្មាន «សន្តិភាព» ទេ ម៉្លេះ​យើង​មិន​អាច​រៀប​ចំ​ការ​បោះឆ្នោតជាច្រើនបានយ៉ាង​ទៀងទាត់ និង​មាន គណបក្សនយោបាយជាច្រើន បានចូលរួមប្រកួតប្រជែងនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើងរបស់លោក កើត ឆែ អភិបាលរង នៃ​គណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤»នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ។

លោក​កើត ឆែ បានបន្ត​ថា នៅក្នុងឆ្នាំ១៩៩៣ ដោយ​ប្រទេស​កម្ពុជា​កំពុងស្ថិតក្នុង​សង្គ្រាមស៊ីវិល​នៅឡើយ គួប​ផ្សំ​នឹង​ក្រុម​ខ្មែរ​ក្រហមបានកាន់កាប់ តំបន់មួយចំនួនផងនោះ ទើបធ្វើឱ្យការបោះឆ្នោតពុំអាចដំណើរការបានពេញលេញលើផ្ទៃ ប្រទេស។ ប៉ុន្តែ បន្ទាប់ពីការដាក់ចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដោយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជា អតីតនាយករដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល និងសម្រេចបាននូវឯកភាពជាតិ ទឹកដី ក្រោមម្លប់ «សន្តិភាព» ហើយប្រទេសកម្ពុជា ក៏បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ចាប់ពីពេលនោះរហូតមកទល់បច្ចុប្បន្ន។

លោកកើត ឆែ បានមានប្រសាសន៍លើក​ឡើង​ថា វគ្គ​តម្រង់​ទិស​នេះ​គឺ ដើម្បី​ឱ្យ​ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌទាំង១៤ ទទួលបានចំណេះដឹងលើទិដ្ឋភាពច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួន។

លោក​កើត ឆែ បាន​បញ្ជាក់​ថា ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ បានចូលជាធរមានកាលពីឆ្នាំ២០០៨, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ បានចំនួន ០៤ លើករួចមកហើយ ដែលលើកក្រោយបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោកកើត ឆែ បានបន្តទៀតថា៖ វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌនេះ ត្រូវបាន រៀបចំឡើងជាធម្មតា នៅរៀងរាល់ដើមអាណត្តិ ដើម្បីអង្គដែលកើតចេញពីការបោះឆ្នោតទាំងសកល និងអសកលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។

វគ្គតម្រង់ទិសនេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជាបអំពីទ្រឹស្តី និង លិខិតបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការដ្ឋានកំណែ ទម្រង់សំខាន់ៗដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន៖ កំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ទទួលបានចំណេះដឹងលើការកសាងផែនការអភិវឌ្ឍរយៈពេល ០៥ ឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល, សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ក៏ដូចជាការធ្វើបច្ចុប្បន្នភាពបន្ថែមលើទិដ្ឋភាព «មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ» ជាពិសេស «ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យ រដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ»៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម