Connect with us

ព័ត៌មានជាតិ

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី ៣ នៅខេត្តកំពត បានត្រៀមជិតរួចរាល់ហើយ ខណៈអាជីវករសប្បាយចិត្ត  ព្រោះរំពឹងថានឹងមានភ្ញៀវមកលេងបុណ្យសមុទ្រច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះក៏មានពិធីប្រណាំងទូក(ង)ចំណុះ២៥នាក់មានចំនួន២៨ គូ ចាប់ផ្តើមប្រណាំងនៅម៉ោង១២ កន្លះថ្ងៃទី ១១ ថ្ងៃស្អែកដើម្បីអបអរសាទរ និងស្វាគមន៍ក្នុងពិធីបុណ្យសមុទ្រផងដែរ។

មន្ត្រីជំនាញបានបញ្ជាក់ថា សេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្តរៀបរយបានល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់  ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបបានរង្វង់៥០%ប៉ុណ្ណោះ។

ប្រធានមន្ទីរទេសចរណ៍លោក សយ ស៊ីណុល បានបញ្ជាក់ថាមកដល់ថ្ងៃនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃចំពោះសេវាកម្មសេទចរណ៍ផ្សេងៗបានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផង។ 

ភ្ញៀវទេសចរមកពីប្រទេសកាណាដា លោកស្រី ជូលី បានឱ្យដឹងថា លោកស្រីមានគ្រោងដើរកម្សាន្តច្រើនខេត្ត  ហើយបន្ទាប់ពីភ្នំពេញ លោកស្រីបានចំណាយពេល៤ថ្ងៃដើរកម្សាន្តនៅខេត្តកំពត។

លោកស្រីបញ្ជាក់ថា ពិតជាចូលចិត្តខេត្តកំពត ព្រោះជាកន្លែងសម្រាកលម្ហែ ស្ងប់ស្ងាត់ មានសុវត្ថិភាព និងទេសភាពស្អាត ពិសេសតំបន់ឆ្នេរមាត់ព្រែក ។ 

ចំណែកអាជីវករមកពីខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងដែរថា គាត់សម្រេចចិត្តមកលក់នៅខេត្តកំពត ព្រោះដោយសារឃើញខេត្តកំពតល្បី ហើយរៀបចំព្រឹត្តិការណ៍ច្រើន មានប្រណាំទូកផង និងបុណ្យសមុទ្រផង ដូច្នេះភ្ញៀវនឹងមកច្រើន ហើយការលក់ដូរអាចនឹងដាច់បានច្រើនដែរ។ 

សូមបញ្ជាក់ថា មកដល់ពេលនេះការដំឡើងស្តង់៥០០ស្តង់  ឆាកប្រគុំតន្ត្រី(៣ទីតាំង) ឆាកវេទិកាកិត្តិយស  និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិការកិត្តិសយ ធ្វើជិតរួចរាល់អស់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម