ព័ត៌មានជាតិ
ក្រសួងព័ត៌មាន និងមន្ទីរឃោសនាការខេត្តយូណាន ចុះអនុស្សរណៈ នៃការយោគយល់ ពង្រីកកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ
អំឡុងពេល នៃពិធីបើកវេទិកាស្ដីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី ៣ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ជឹង យៀន (Zeng Yan) សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។
អនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរព័ត៌មាន ការផលិតព័ត៌មានរួមគ្នា និងកម្មវិធីបណ្តុះបណ្តាល ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការយល់ដឹងអំពីវប្បធម៌ នៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយដែលជាស្ពានសម្រាប់ជំរុញការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ ខណៈ លោកស្រី ជឹង យៀន បានលើកឡើងពីសក្ដានុពល នៃការចាប់ដៃ ដើម្បីបង្កើនភាពច្នៃប្រឌិតរួមគ្នានៅក្នុងយុគសម័យឌីជីថល។
បន្ថែមលើនេះ អនុស្សរណៈ នៃការយោគយល់ខាងលើ ក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការជំរុញទំនាក់ទំនងក្នុងតំបន់ តាមរយៈគំនិតផ្ដួចផ្ដើមប្រព័ន្ធផ្សព្វផ្សាយប្រកបដោយនវានុវត្តន៍ និងការគាំទ្រគ្នាទៅវិញទៅមក៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់