ព័ត៌មានជាតិ
រដ្ឋបាលជលផលត្បូងឃ្មុំ លែងត្រីរាជ ញី ឈ្មោលពីរក្បាលទម្ងន់ជាង២០០គីឡូក្រាមចូលទន្លេវិញ
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សហការជាមួយរដ្ឋបាលជលផលអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងវរសេនាតូចយោភូមិភាគ២ និងប្រជាពលរដ្ឋភូមិព្រែកតូច បានចូលរួមលែងត្រីរាជចំនួន ២ក្បាលទម្ងន់ជាង២០០គីឡូក្រាមចូលក្នុងទន្លេមេគង្គវិញ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចូលរួមលែងត្រីរាជញីឈ្មោលទម្ងន់ជាង២០០គីឡូក្រាមនេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅភូមិព្រែតូចនេសាទបាន រួចប្រគល់ជូនសមត្ថកិច្ចជលផល។ តាមការបញ្ជាក់ពីមន្ត្រីជលផល ត្រីរាជទាំងពីរក្បាលនោះ ត្រីឈ្មោល ទម្ងន់ ៩៥គីឡូក្រាម ត្រីញី ទម្ងន់ ១២០គីឡូក្រាម។

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បន្ថែមថា បទល្មើសនេសាទនៅចំណុចព្រែកសណ្តាន់ និងជុំវិញបឹងយាយស (បឹងជីធាង) ឃុំសេដា ស្រុកតំបែរ ពុំមានបទល្មើសណាមួយគួរឲ្យកត់សម្គាល់ទេ។ តែទោះយ៉ាងណាសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ នៅតែបន្តសហការជាមួយកម្លាំងសហគមន៍នេសាទ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់បន្ថែមទៀត។
ត្រីរាជ គឺជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្នត្រីនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ក៏ត្រូវបានហាមឃាត់ការនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦៕



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?