Connect with us

ព័ត៌មានជាតិ

កម្លាំងរដ្ឋបាលជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ១ករណី ក្នុងស្រុកបាធាយ

បានផុស

នៅ

កម្លាំងមន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយករណី នៅចំណុចតាមដងទន្លេសាប ស្ថិតក្នុងភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលជលផល បានឱ្យដឹងថា ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានកម្លាំងរដ្ឋបាលជលផលចម្រុះចុះបង្ក្រាប ដោយប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ។ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំដោយលោក ភួង ទីណា និងលោក លី ស្រ៊ី នាយខណ្ឌស្ដីទីជលផលខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ១ករណី និងបានរឹបអូវត្ថុតាងមួយចំនួន រួមមាន ឧករណ៍លបប្រឹស ១០០ចំនួន ៥៥គ្រឿង កានចំនួន ៤៨កាន។

មន្ត្រីដដែលបានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ដែលបង្ក្រាបបាន ត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីសាជ្រាវរកជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម