ព័ត៌មានជាតិ
ប.ស.ស ក្រើនរំលឹកថៅកែសហគ្រាសមានបុគ្គលិក ឬ កម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវចុះឈ្មោះចូលជាសមាជិក ប.ស.ស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានក្រើនរំលឹកដល់និយោជក ថៅកែ ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមានបុគ្គលិក ឬ កម្មករ-និយោជិត បម្រើការងារចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចផ្តល់ការធានារ៉ាប់រងដល់បុគ្គលិក ឬ កម្មករ-និយោជិតរបស់ខ្លួន តាមរយៈការចុះឈ្មោះចូលជាសមាជិក ប.ស.ស។
បេឡាជាតិសន្តិសុខសង្គម បានបន្តថា បន្ទាប់ពីបានចុះឈ្មោះ បុគ្គលិក ឬ កម្មករ-និយោជិត ចូលជាសមាជិក ប.ស.ស និងមានប័ណ្ណសមាជិក ប.ស.ស រួចរាល់នោះ ពួកគេទាំងអស់ នឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមដូចជា ទទួលបានការធានារ៉ាប់រងផ្នែកហានិភ័យការងារ។ ទទួលបានការធានារ៉ាប់រងផ្នែកថែទាំសុខភាព និងទទួលបានប្រាក់សោធន ពេលចាស់ធ្វើការលែងកើត (ចាប់ពីអាយុ ៦០ ឆ្នាំ ឡើងទៅ)។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬ ប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក