Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​តាម​បណ្ដោយ​ផ្លូវ កែវ ចិន្តា មុខ​ផ្សារ​កសិផល ផ្លូវ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ មិន​ឲ្យ​ដាក់​តាំង​លក់ទំនិញ របស់របរ តាម​ផ្លូវ​បេតុង លើ​ចិញ្ចើម​ផ្លូវ ត្រូវ​រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សោភ័ណភាព សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​នៅ​តំបន់​នោះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ប្រតិបត្តិការ​ខាង​លើ​នេះ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដោយ​អនុវត្ត​តាម​បញ្ជា​ពី លោក លីម សុភា អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ចាត់​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ដែល​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​នៅ​បណ្ដោយ​ផ្លូវ កែវ ចិន្តា និង​មុខ​ផ្សារ​កសិផល ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ និង​ចុះ​ណែនាំ​អាជីវករ​ប្រកប​របរ​លក់ដូរ​តាម​ម៉ូតូ​រ៉ឺម៉ក លក់​ភេសជ្ជៈ បាយ​ឆា មីឆា តាម​បណ្ដោយ​ផ្លូវ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ មិន​អនុញ្ញាត​ឲ្យ​ដាក់​តុ កៅអី លើ កា​រ៉ឺ​ឡា ដែល​ជា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ដើម្បី​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ។

លោក ឈួន សុថាត អនុប្រធាន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​យកចិត្ត​ទុក​ដាក់​ពី លោក លីម សុភា អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ បាន​ណែនាំ​ជាប់​ជាប្រចាំ​ឲ្យ​ចុះ​មើល​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ។

ជាក់ស្ដែង​ព្រឹកមិញ​នេះ​ដែរ កម្លាំង​បាន​ចុះ​ណែនាំ​ដល់​អាជីវករ​ចំនួន ២ ទីតាំង​ផ្សេងគ្នា ដោយ​ទី​១.​នៅ​តាម​បណ្ដោយ​ផ្លូវ កែវ ចិន្តា ផ្សារ​កសិផល និង​ទី​២.ផ្លូវ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដង​ផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើការ ​ធ្វើដំណើរ ​សម្រាប់​អ្នក​ថ្មើរ​ជើង និង​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ និង​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់ស្អាត។

លោក​ក៏បាន​បញ្ជាក់​ថា បើ​ប្រជាពលរដ្ឋ និង​អាជីវករ មិន​អនុវត្ត អាជ្ញាធរ នឹង​ចាត់​វិធានការ​រដ្ឋបាល ដកហូត​សម្ភារៈ និង​មិន​អនុញ្ញាត​ឲ្យ​ប្រកប​របរ​នៅ​ទីនោះ​បន្ត​ទៀត​ទេ។ ក្នុង​នោះ​ដែរ កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​អនុវត្ត​ទន់ភ្លន់​ តែ​ម៉ឺងម៉ាត់​លើ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដង​ផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ភាគច្រើន មិន​អាច​ឲ្យ​អ្នក​រកស៊ី​មក​រំខាន ឬ ​រំលោភបំពាន​យក​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​នោះ​ទេ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម