ព័ត៌មានជាតិ
វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គិសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក
ភ្នំពេញ ៖ វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននឹងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញអគ្គិសនីតាមស្ទង់ដារអន្តរជាតិ ដើម្បីឆ្លើយតាមតម្រូវការកំណើនទីផ្សារការងារនៅកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូរ៉េ និងជប៉ុន។

លោកបណ្ឌិត ចេង ហ៊ឈង នាយកមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាស្ថាន NPIC បានថ្លែងថា « វិទ្យាស្ថាន NPIC បណ្តុះបណ្តាលសិស្សទៅតាមបែបស្តង់ដារបរទេស ក្រោយបញ្ចប់ការសិក្សា និស្សិតក៏អាចមានឱកាសទៅធ្វើការនៅតាមស្ថាប័នក្នុងស្រុក ឬ អាចធ្វើនៅក្រុមហ៊ុនធំៗក្រៅប្រទេសផងដែរ»។

លោកបន្ថែមថា « ខ្ញុំលើកទឹកចិត្តឱ្យនិស្សិតនៅតែបន្តមកដាក់ពាក្យចូលរៀនក្នុងវិស័យបច្ចេកទេសអគ្គិសនី ឱ្យកាន់តែច្រើន ស្របពេលនេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកនៅតែសម្បូរ នៅមិនទាន់លើសតម្រូវការនោះទេ»។
លោកបន្តថា និស្សិត NPIC ភាគច្រើនបានចូលប្រឡូកក្នុងវិស័យការងារក្នុងអំឡុងពេលដែលពួកគាត់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសអគ្គិសនី ដើម្បីដកស្រង់បទពិសោធន៍ទីផ្សារការងារ ដែលទាក់ទងនឹងជំនាញពួកគាត់កំពុងសិក្សានៅសាលា និងទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។

ជាមួយគ្នានេះ លោកថា វិទ្យាស្ថាន NPIC តែងតែលើកទឹកចិត្តសិស្សនិស្សិតដែលមានជីវភាពខ្វះខាត ហើយមានបំណងចង់សិក្សាជំនាញបច្ចេកទេសអគ្គិសនី ដោយនិស្សិតស្រីទទួលបានអាហារូបករណ៍ ៣០% និងអាហារូបករណ៍ទៅតាមនិទ្ទេសរបស់ខ្លួន ខណៈដែលសិស្សជាបុរសមានការលើកទឹកចិត្ត បញ្ចុះតម្លៃសិក្សាជាច្រើនទៀត ដើម្បីឱ្យពួកគាត់មានឱកាសសិក្សាជំនាញជាមួយសិស្សដទៃទៀត។

ម្យ៉ាងទៀតសិស្សនិស្សិត ដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា និងពុំមានការងារធ្វើនោះ លោកនាយកបានលើកទឹកចិត្តឱ្យពួកគាត់គួរតែចូលសិក្សាក្នុងកម្មវិធី ១,៥លានប្រាំសែន ដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល និងទទួលបានការប្រាក់លើកទឹកចិត្ត រៀនមិនចាំបាច់បង់ថ្លៃសិក្សា និងទទួលបានជំនាញសិក្សាស្របតាមស្ទង់ដារបរទេសថែមទៀតផង។

គួររំឭកថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ និស្សិត NPIC ដែលត្រូវប្រឡងចេញកម្រិតថ្នាក់បរិញ្ញាប័ត្ររងជំនាញបច្ចេកទេសអគ្គិសនីចំនួន ១១៨នាក់ ថ្នាក់វិស្វករខាងអគ្គិសនីចំនួន ៣៧៣នាក់ ជាមួយនឹង ១១៤គម្រោងសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីប្រឡងបញ្ចប់ការសិក្សា។
ដោយគម្រោងសិក្សាស្រាវជ្រាវនៅឆ្នាំនេះ សិស្សនិស្សិតបានអនុវត្តល្អប្រសើរជាងឆ្នាំមុន បើធៀបនឹងឆ្នាំដែលមានវិបត្តិកូវីត-១៩ ពោលគឺសិស្សនិស្សិតមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការអនុវត្តផ្ទាល់ក្នុងថ្នាក់រួមគ្នា៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា