Connect with us

ព័ត៌មានជាតិ

នាយ ក្រូច បញ្ជាក់ថា​ ទោះបី​មិនបាន​ឆ្លង​កូ​វីដ​-១៩ ពី​ស្រី អ៊ីត ក្តី ​តែ​ពេលនេះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​នៅផ្ទះ​

បានផុស

នៅ

​តារា​កំប្លែង​នាយ ក្រូច បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៥ ​ខែមីនា នេះ​ថា​ទោះបីជា​ប្អូនស្រី​អ្នកនាង ស្រី​អ៊ីត បាន​តេស្ត​រកឃើញ​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន ​តែ​នាយ​មិនបាន​ឆ្លង​ពី​ប្អូនស្រី​ខ្លួន​ឡើយ ​ខណៈលទ្ធផល​តេស្ត​លើក​ទី​១​អវិជ្ជមាន​។​

នាយ ក្រូច បាន​និយាយទៀតថា កន្លងមក​រវាង​នាយ​និង​ស្រី អ៊ីត គឺ​មិនបាន​ជួបគ្នា​រយៈពេល​ប្រ​មាណ​ជា​កន្លះ​ខែ​មកហើយ​ ប៉ុន្តែ​ទើប​អំឡុងពេល​កាលពី​ថ្ងៃទី​០៧ ​ខែមីនា​កន្លងទៅ​ នាយ​និង​ស្រី អ៊ីត ក៏បាន​ជួបគ្នា​ដោយ​ប្រយោល​ម្តង​ក្នុងពេល​ប្រជុំ​ក្រុម​កំ​ប្លែង​នៅ​CTN​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង​នាយ ក្រូច បាន​បញ្ជាក់ថា បន្ទាប់ពី​ការប្រជុំ​នា​ថ្ងៃទី​០៧​ ខែមីនា​ រួចហើយ​ដោយមាន​ការស​ង្ស័យ​គឺ​ទាំង​លោក​រួមទាំង​ក្រុមការងារ​កំប្លែង​ដែល​បាន​ចូលរួម​ប្រជុំ​នោះបាន​ទៅធ្វើ​តេស្ត​សំ​ណាករ​កមេ​រោគ​កូ​វីដ​-១៩​នៅ​ថ្ងៃទី​១១ ខែមីនា ហើយ​ជា​លទ្ធផល​រកឃើញ​តែ​ស្រី អ៊ីត ម្នាក់​ដែល​វិជ្ជមាន​កូ​វីដ​-១៩​។ ​ចំណែ​កឯ​ផ្សេងៗ​ទៀត​គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់។​

នាយ​បន្តថា កាលពី​ថ្ងៃ​ដែល​ជួបប្រជុំ​ក្រុម​កំប្លែង​នោះ​គឺ​គ្រប់គ្នា​សុទ្ធតែ​អនុវត្តតាម​វិធានការ​ណែនាំ​ដោយ​ការពាក់​ម៉ាស់ រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា និង​បាញ់​ទឹក​អាល់កុល​ឬ​ជែ​ល​ជាដើម​។​ លោ​កថា​បច្ចុប្បន្ន​ខ្លួន​កំពុង​បន្ត​តាមដាន​សុខភាព​និង​ធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃ​នៅផ្ទះ​ទោះបី​លទ្ធផល​តេស្ត​លើក​ទី​១​គ្មាន​កូវីដ​-១៩​ក្តី៕

អត្ថបទ ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ១៦ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម