Connect with us

ព័ត៌មានជាតិ

លោក ខេង សុមេធ បញ្ជាឱ្យកងកម្លាំង និងអាជ្ញាធរដែនដី បង្រ្កាបបទល្មើសតាមច្រកព្រំដែនទាំង២ នៃខេត្តព្រះវិហារ

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាប ករណីទំនិញឆ្លងដែនខុសច្បាប់តាមច្រកអានសេះ និងច្រកកំពង់ស្រឡៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ បានដាក់បញ្ជាបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

លោកបានណែនាំ និងដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្រ្កាបករណីទំនិញឆ្លងដែនខុសច្បាប់តាមច្រកអានសេះ និងច្រកកំពង់ស្រឡៅ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។ ព្រមទាំងបានណែនាំដល់មន្រ្តី នគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារសណ្តាប់ធ្នាប់ ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន និងជុំរុញបន្ថែមចំពោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

ក្នុងឱកាសចូលរួមពិធីបិទសន្និបាទនាពេលនេះ លោក ខេង សុមេធ បាននាំយកម៉ូតូធុនធំចំនួន ១០គ្រឿង ដែលជាអំណោយរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត ប្រគល់ជូនអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែន គោកលេខ១០៥ និងបានឧបត្ថម្ភ ថវិកាមួយចំនួនដល់អាជ្ញាធរជុំវិញខេត្តព្រះវិហារ ដើម្បីលើកទឹកចិត្តផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម