ព័ត៌មានជាតិ
បិទផ្សាររាត្រីកំពង់ស្ពឺ និងទីតាំង៤ ទៀតជាប់ពាក់ព័ន្ធអន្ទិតកក្កដា
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសបិទបណ្តោះនូវផ្សារ «រាត្រីកំពង់ស្ពឺ» និងទីតាំង ០៤កន្លែងទៀត ដែលរកឃើញមានស្ត្រីម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការឆ្លងសហគមន៍ដែលរកឃើញមានស្ត្រីម្នាក់បានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌហើយបានដើរលេង និងហូបអាហារតាមទីតាំងខាងលើ ។
ខណៈពេលនេះ មនុស្សដែលមានការពាក់ព័ន្ធករណីនេះ ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ សង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ។
ក្នុងនោះ រដ្ឋបាលសេចក្តីជូនដំណឹងស្ដីពី ករណីនារីម្នាក់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្កិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់អំឡុងថ្ងៃទី១២-១៣ និង១៤ ខែមីនា ឆ្នាំ២០២១ នេះ។
ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ទាំង ៥កន្លែង រួមមាន៖ ១-ផ្សាររាត្រីកំពង់ស្ពឺ, ២-អាហារដ្ឋាន NONA Sea Food ខាងកើតផ្សារកំពង់ស្ពឺ, ៣-ផ្ទះល្វេងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ, ៤-ហាងកាហ្វេ អាម៉ាស៊ូន ស្ថានីយ៍ប្រេងឥន្ធនៈ PTT សង្កាត់រការធំ និង៥-អាហារដ្ឋាន ម៉ែប៉ុក ឫស្សី ឃុំស្គុះ ស្រុកសំរោងទង ។
អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកមានការពាក់ព័ន្ធដោយប្រយោល ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាអញ្ជើញទៅមណ្ឌលសុខភាព មន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីពិនិត្យ យកសំណាក និងបង្កើតការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣កុំ ៣ការពារ» និងដាក់ខ្លួនដាច់ដោយខ្លួនឯងមួយរយៈសិន៕


អត្ថបទ៖ភួង រដ្ឋា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល