ព័ត៌មានជាតិ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ តំបន់ផ្សារព្រៃទា
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ជាពិសេសបញ្ហាកកស្ទះចរាចរណ៍ និងធ្វើការអប់រំណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនឲ្យចូលរួមសហការ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅលើដងផ្លូវលេខ 86k ចាប់ពីព្រំប្រទល់សង្កាត់កាកាបទី ២ ឆ្លងកាត់ផ្សារព្រៃទា រហូតទៅដល់ព្រំប្រទល់សង្កាត់សំរោងក្រោម និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី រក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ជាពិសេសកម្មករ-កម្មការិនីរោងចក្រ កាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

សូមបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ខាងលើនេះដែរ សង្កេតឃើញថាអាជីវករបានចូលរួមសហការបានយ៉ាងល្អក្នុងការដាក់សម្ភារៈលក់ដូរ៕
អត្ថបទ ៖ សុខា




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?