Connect with us

ព័ត៌មានជាតិ

ខេត្តកំពតចាប់ផ្ដើមប្រណាំងទូក ង ខ្នាតប្រពៃណី ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣

បានផុស

នៅ

កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ពិធីប្រាណាំងទូក ង ចំណុះ ២៥នាក់មានចំនួន២៨គូរ បានចាប់ផ្តើមប្រណាំងខ្នាតប្រពៃណីដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រណាំងទូកងប្រពៃណី ចំណុះទូក២៥នាក់ ដើម្បីចូលរួមអបអរសាទរ ដែលខេត្តកំពត បានធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលរៀបចំឡើងនៅថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រណាំងទូក(ង)នេះ បានធ្វើឡើងនៅបណ្តោយឆ្នេរព្រះអង្គឌួង ដែលស្ថិតក្នុងភូមិមួយឧសភា សង្កាត់កំពុងកណ្ដាល ក្រុងកំពតខេត្តកំពត។ ពិធីប្រណាំងទូក(ង)ខ្នាតប្រពៃណីរនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃ ចំពោះសេវាកម្មសេទចរណ៍ផ្សេងៗ បានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវ ក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផងដែរ។ ចំពោះសេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្ត បានរៀបរយយ៉ាងល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបតែបានជាង៥០ ភាគរយ ប៉ុណ្ណោះ។

បើយោងតាមការពិនិត្យមកដល់ពេលនេះដោយមានការដំឡើងស្តង់ ប្រមាណជាង៥០០ស្តង់ ឆាកប្រគុំតន្ត្រី ៣ទីតាំង, ឆាកវេទិកាកិត្តិយស ១ឆាក និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិកាកិត្តិយស ធ្វើរួចរាល់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

គួរបញ្ជាក់ថា ការអញ្ជើញមកដល់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវេលាម៉ោង១៧៖០០ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយអញ្ជើញ កាត់ខ្សែបូសម្ពោធការតាំងពិពណ៌ផលិតផល និងម្ហូបអាហារ និងទស្សនាស្តង់ពិពណ៌ផលិតផល និងម្ហូបអាហារ។

នៅក្នុងវិធីនេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានរំពឹងទុកថា នឹងមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកចូលរួម និងទស្សនាយ៉ាងច្រើនកុះករ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

ខេត្តកំពតចាប់ផ្ដើមប្រណាំងទូក ង ខ្នាតប្រពៃណី ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣

សេដ្ឋកិច្ច៥ នាទីutes មុន

អ្នកនាំពាក្យ៖ តម្លៃស្ពៃក្រញាញ់មានស្ថិរភាព បន្ទាប់ពីបង្កើត​សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ១០ នាទីutes មុន

កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងមានអានុភាព អនុវត្តដូចសាលក្រមស្ថាពរ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេទ័ព​កូរ៉េ​ខាង​ត្បូង​ម្នាក់ ត្រូវ​ព្យួរ​ពី​ការងារ ព្រោះ​មាន​ឈ្មោះ​លើក្រឹត្យ​​មួយអំឡុង​ច្បាប់​អាជ្ញាសឹក

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តអ្នកអប់រំ បញ្ជ្រាបបញ្ហាបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ដល់កុមារតូចឱ្យចេះការពារខ្លួន និងដោះស្រាយបញ្ហា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា២ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម៤ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម